ព្រឹតិ្តការណ៍ថ្មីៗ

២នាក់ប្តីប្រពន្ធប្រកបរបរ ស៊ីឈ្នួរកត់កន្ទុយលេខអោយគេ ត្រូវនគរបាលចុះឃាត់ខ្លួន

9 ខែ មុន 164 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ

បានឆ្មក់បង្ក្រាបឃាត់ខ្លួនកូនកញ្ច្រែងពីរនាក់ប្តីប្រពន្ធ មួយកន្លែងក្នុងចំណោ​មទីតាំងជាច្រើនទៀតដែលមិនទាន់បង្ក្រាប។

កាលពីម៉ោង១៥និង០០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៧នៅចំណុចក្នុងតូបផ្សារសែនសុខ ស្ថិតក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធខាងលើ

ទី១ ឈ្មោះ នុត ទូច ភេទស្រីអាយុ៣៥ឆ្នាំ។

ទី២ ឈ្មោះ នូ សុធា ភេទប្រុសអាយុ៣៧ឆ្នាំ ស្នាក់នៅទាំងពីនាក់ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រត្តិបត្តិការណ៍ខាងលើនេះក្រោមការបញ្ជាពីីលោក វរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងក៍មានការចូលរួមពីមន្ត្រីសាលាខណ្ឌសែនសុខ២រូបមកយករបាយការណ៍ផងដែរ។

ក្នុងនោះសមត្ថកិច្ចដកហូតបានក្រដាសកត់កន្ទុយលេខមួយចំនួននិងប្រាក់រៀលជាង១០ម៉ឺនរៀល និងវត្ថុតាងមួយចំនួន។

បច្ចុប្បន្នអ្នកកត់កន្ទុយលេខទាំងពីរនាក់ប្តីប្រពន្ធរួម និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ