ព្រឹតិ្តការណ៍ថ្មីៗ

លង់ទឹករហូតអណ្តែត មានសភាពហើមស្អុយរលួយ ទើបមានអ្នកប្រទះឃើញ !

1 ឆ្នាំ មុន 205 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ៍ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែ ធ្នូ គ.ស ២០១៧ វេលាម៉ោង ១៤ និង ៤៥ នាទី

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន បានទទួលព័ត៌មានពីលោកមេភូមិក្រវៀនធំថាបានឃើញសាកសព អណ្តែតទឹកហើមស្អុយរលួយ នៅទឹកស្រះក្នុងចំការរបស់ឈ្មោះ រៀម ស៊ីណាត ភេទស្រី នៅខាងត្បូងចម្ងាយ ៣០០ ម៉ែត្រ ពីភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងយើងបានសហការណ៍ជាមួយជំនាញពេទ្យបង្អែកឃុំជាំក្រវៀន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុ ។

ខណៈពេលកម្លាំងជំនាញយើងចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថាសាកសពនោះមានឈ្មោះ ចន ឡេវ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ផ្អែកតាមព័ត៌មានដែលទទួលបន្ថែមពីឈ្មោះ សៅ សារ៉េង ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវជាប្រពន្ធ បានឲ្យដឹងថា ៖ ប្តីរបស់ខ្លួនជាមនុស្សមានជំងឺវិកលចរឹក ហើយគាត់ចូលចិត្តដើរចេញបាត់ពីផ្ទះយូៗថ្ងៃជាញឹកញ៉ាប់ ធ្វើឲ្យរូបគាត់មិនសូវយកចិត្តទុកដាក់ចំពោះប្តី ។ គាត់បានបញ្ជាក់បន្ថែមទៀតថា ប្តីរបស់គាត់បានបាត់ពីផ្ទះតាំងពីថ្ងៃទី ១៦ ខែ ធ្នូ គ.ស ២០១៧ មកម្លេះរហូតមកដល់ថ្ងៃនេះក៏បានទទួលដំណឹងថាប្តីលង់ទឹកស្រះនៅចំណុចខាងលើដោយមានសភាពហើមស្អុយរលួយ ។

សាកសពនោះត្រូវបានធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យជំនាញៗ បានឲ្យឃើញថាមិនមានស្លាកស្នាមណាមួយនៅលើខ្លួនឡើយ និងផ្អែកទៅលើការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ គឺបានបញ្ជាក់ឲ្យឃើញថាមិនមានពាក់ព័ន្ធជាករណី ឃាត់កម្ម នោះទេ ។ បច្ចុប្បន្នសាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយាD01

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ