ព្រឹតិ្តការណ៍ថ្មីៗ

ទាញកាំភ្លើងAK ដេញបាញ់ តែដោះសោរមិនចេញ កុំអីច្បាស់ជាមិនរស់ទេ! 

1 ឆ្នាំ មុន 4409 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់បានរត់ទៅយកកាំភ្លើងអាកា ពីមន្រ្តីនគរបាលដែលកំពុងប្រចាំការ នៅប៉ុស្តិ៍យាមរបស់ស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន ដើម្បីរត់ទៅបាញ់គូជម្លោះ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយសារតែខឹងគេវាយរហូតបែកក្បាល នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧នេះ។

មុនកើតហេតុ បុរសរងគ្រោះជិះម៉ូតូបត់ចូលប៉ុស្តិ៍យាម មុខស្ថានទូតវៀតណាម មិនបានមើលក្រោយ ជិតបុកម៉ូតូរបស់ក្មេងស្ទាវ២នាក់ ហើយក៏ស្រែកជេនិងគំរាមបាញ់ទៅលើពួកក្មេងស្ទាវនោះទៀត ស្រាប់តែយុវជនទាំង២នាក់នោះ ជិះត្រលប់មកវិញ វាយបែកក្បាល ហូរឈាម។ ពេលនោះជនរងគ្រោះ បានរត់មកទាញកាំភ្លើងAK នៅប៉ុស្តិ៍យាមស្ថានទូតវៀតណាម ដើម្បីរត់ទៅបាញ់គូជម្លោះវិញ​ ប៉ុន្តែត្រូវបានគេចខ្លួនទាន់ កុំអីស៊យធំជាក់ជាមិនខានឡើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់បន្ថែមទៀតថា ជម្លោះវាយគ្នាខាងលើនេះ គឺជនរងគ្រោះជាអ្នកជិះម៉ូតូបត់ចូលប៉ុស្តិ៍យាម មុខស្ថានទូតវៀតណាម ដោយមិនបានមើលក្រោយ ហើយស្រែកគំរាមបាញ់ទៅលើក្រុមក្មេងស្ទាវទាំង២នាក់នោះ ទើបយុវជនទាំង២នាក់នោះ ជិះត្រលប់មកវិញ វាយបែកក្បាល ហូរឈាមបែបនេះ។

យ៉ាងណាក៏ដោយ ជនរងគ្រោះ​អាចជាអ្នកយាម​ប្រចាំការនៅប៉ុស្តិ៍ការពារស្ថានទូតវៀតណាមក៏ថា បានពីព្រោះរូបគេបានរត់មកយកកាំភ្លើងដោយស្រួលៗបែបនេះ៕ ដោយ ៖ AhBoyz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!