ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃួង ស្រេង ៖ ខណ្ឌទាំង៤ ត្រូវស្តារប្រព័ន្ធលូអោយបានស្អាត ក្នុងរដូវប្រាំងនេះ! (VIDEO)

9 ខែ មុន 1108 តូ សុផល

ភ្នំពេញ៖ ប្រព័ន្ធលូប្រវែងជាង ១០២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រ ៤ ខណ្ឌកណ្ដាលរាជធានីភ្នំពេញ នឹងស្ដារឱ្យបានស្អាត នៅក្នុងរដូវប្រាំងនេះ។ នារសៀលថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក គ.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំស្ដីពីការងារថែទាំ និងស្ដារប្រព័ន្ធលូក្នុងភូមិសាស្ត្រខណ្ឌ ៤ កណ្ដាលរាជធានីភ្នំពេញ រួមមានខណ្ឌចំការមន ទួលគោក ៧មករា និងខណ្ឌដូនពេញ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញេ គឺជាអ្នកទទួលខុសត្រូវលើការងារស្ដារលូទាំងនេះ ឱ្យបានមុនរដូវវស្សាចូលមកដល់ ដូច្នេះនៅសល់រយៈពេល ៥ ខែទៀត ដើម្បីសម្រេចកិច្ចការទាំងនេះ៕

គួររំលឹកដែរថា ជំនន់ទឹកភ្លៀងតែងតែជន់លិចក្រុងភ្នំពេញ នៅពេលដែលមានភ្លៀងធ្លាក់ទោះតិច ឬច្រើនក្តី។ យោងតាម Page ផ្លូវការណ៍របស់ សាធារណការ រាជធានីភ្នំពេញ បានបញ្ចាក់ពីហេតុខ្លះនៃការជន់លិចនោះ  ដោយផ្អែក មូលហេតុចំនួន ២

១-ផ្ទះប្រជាពលរដ្ឋចំនួន ៥៦២គ្រួសារ បានសាងសង់និងរស់នៅលើពោះប្រឡាយស្ទឹងមានជ័យ ចាប់ពីទ្វារទឹកដើមស្លែងនៃផ្លូវលេខ ៣៧១ ដល់ស្ពានអាកាសស្ទឹងមានជ័យ ដែលបង្កអោយស្ទះផ្លូវទឹកបង្ហូរពីផ្លូវលេខ ២០០៤ ស ឡា។ ទឹកបានហូរច្រោះតាមសំរាមក្រោមផ្ទះរបស់ពួកគាត់ ដែលធ្វើអោយទឹកហូរយឺត។

២-សំរាមបាំងអណ្តូងលូ និងខ្វះអណ្តូងលូ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយសារតែបញ្ហា សំរាមបាំងអណ្តូងលូ និងខ្វះអណ្តូងលូ៕

តែបើតាមន្ត្រីសាធារណការ រាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ ម្នាក់បង្ហើបប្រាប់ថា រឿងអីមិនលិចបើ លូដែលត្រូវរំដោះទឹកសំខាន់ៗមួយចំនួនក្នុងក្រុងភ្នំពេញ ត្រូវគេចាក់ស៊ីម៉ង់ត៍ ជិតអស់ហើយហ្នឹង។ គាត់បន្តថា ទីតាំងនោះមានដូចជា៖

ទីតាំងទី១ ក្រោយផ្ទះ លោក ស្វាយ ធួន អតិតអធិការដូនពេញ ផ្លូវ ៦០៨ កែងនិងផ្លូវ ៦១៤។
ទី២ ផ្លូវ ២៣០ ក្បែរផ្ទះ យាយផាន់។
ទី៣ ផ្លូវ ២៥៧ ផ្សារគីឡូលេខ ៤។ និងមានទីតាំងមួយចំនួនទៀត នៅផ្លូវ២០០៤ ខណ្ឌសែនសុខ។

មហាជនកំពុងងឿងឆ្ងល់ថា មូលហេតុអ្វីចាំបាច់ ចាក់ស៊ីម៉ង់ត៍ បិទប្រព័ន្ធលូរំដោះទឹកបែបនេះ ទាំងដឹងហើយថា អោយតែមានភ្លៀងធ្លាក់លិចក្រុងភ្នំពេញរាប់ម៉ោង។

សូម លោកលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និង លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួកគោក មេត្តាជួយស្រាយបំភ្លឺអោយមហាជនអស់មន្ទិលសង្ស័យផង៕

អង្គភាពព័ត៌មាន TNN និងផ្សាយជូនបន្ត ប្រសិនបើ ស្ថាបន ឬក្រសួង មន្ទីរ លោកបកស្រាយលម្អិតជុំវិញបញ្ហាខាងលើ៕ TEL: 0974444174 / 0963899997 / 017987600 / 081810811

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ