ព្រឹតិ្តការណ៍ថ្មីៗ

នាយក វិទ្យាស្ថានអន្តរជាតិ អាមេរិកកាំងប្រ៊ីដ រងការចោទថា ជំពាក់លុយជិត១ម៉ឺនដុល្លាមិនសង

7 ខែ មុន 832 តូ សុផល

ភ្នំពេញ៖ នាយកវិទ្យាស្ថានអន្តរជាតិ អាមេរិកកាំងប្រ៊ីដ រងការចោទថា បំពានកិច្ចសន្យា ជំពាក់ប្រាក់មិនសង តាមកាលកំណត់ និងចំនួនដែលបានព្រមព្រាងគ្នា។

តាមរយះកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោកស្រី ឈួន វលក្ខណ៍ ភេទ ស្រី  អាយុ ៣០ឆ្នាំ ដែលជានាយក ក្រុមហ៊ុន I U Group ផ្គត់ផ្គង់សំលៀកបំពាក់(Uniform) អាស័យដ្ឋានផ្ទះលេខ ៣Eo ផ្លូវលេខ ១៤៨ សង្កាត់ ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ  បានបរៀបរាប់ប្រាប់ TNN ទាំងហួសចិត្តថា មិនគួរ ណា លោក ស៊ី លាង នាយក វិទ្យាស្ថានអន្តរជាតិ អាមេរិក កាំងប្រ៊ីឌ ហ៊ានធ្វើដល់ថ្នាក់នេះសោះ ដោយ ទទួលយកទំនិញជាសំលៀកបំពាក់ (Uniform) ក្នុងតម្លៃទឹកប្រាក់ចំនួន ១០៣៦១ ដុល្លារ ក្រោយកក់ ១៧៨៨ ដុល្លារ នៅជំពាក់ ៨៥៧៣ ដុល្លារទៀតមិនព្រមសងអោយអស់។

លោកស្រី ឈួន វលក្ខណ៍ បន្តថា ក្រោយ លោក ស៊ី លាង នាយក វិទ្យាស្ថានអន្តរជាតិ អាមេរិក កាំងប្រ៊ីដ ទទួលយកទំនិញជាសំលៀកបំពាក់ (Uniform) ទៅលក់អោយសិស្សក្នុងសាលាអស់ ស្រាប់តែប្រាប់ថា មិនមានលុយបង់ទាំងដុលទេ គឺសុំបង់១ខែ ៥០០ ដុល្លារ រហូតដល់គ្រប់ តែ លោកស្រី ឈួន វលក្ខណ៍ មិនព្រម ព្រោះលោកស្រីត្រូវការថវិការទាំងក្នុងការបង្វិលទំនិញដែរ។ លោកស្រីបានទុកឳកាសអោយ នាយក វិទ្យាស្ថានរូបនេះ ជាង៣ឆ្នាំមកហើយដើម្បីសងលុយទាំងអស់ដោយមិនគិតការប្រាក់មកគាត់វិញ តែនាយកវិទ្យាស្ថាន លោក ស៊ី លាង នៅតែប្រងើយកណ្តើយដដែល ដូច្នេះទើប លោកស្រីសុំអោយ TNN ជួយចុះផ្សាយអោយមហាជនទូទាំងប្រទេសបានជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នផង។

ជុំវីញបញ្ហានេះ អង្គភាពយើងបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពី លោក ស៊ី លាង នាយក វិទ្យាស្ថាន អន្តរជាតិ អាមេរិកកាំងប្រ៊ីឌ ដែរតែទូស័ព្ទចូលឆ្លើយថា បិទទូរស័ព្ទ។

អង្គភាពយើងស្វាគមន៍២៤ម៉ោង ចំពោះការបកស្រាយបំភ្លឺរបស់សមីអង្គភាព ដោយភ្ជាប់មកជាមួយ ឯកសារពាក់ព័ន្ធមកជាមួយផង៕ ទំនាក់ទំនងលេខ : 0974444174 / 017 987 600 / 081 810 811

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ