ព្រឹតិ្តការណ៍ថ្មីៗ

លោក ឯក ឃុនឌឿន ថា មិនបានអាងអំណាចឪពុក ហើយខ្លួនក៍មិនមែនជាមន្ត្រីជើងដប់ដែរ

7 ខែ មុន 429 តូ សុផល

ភ្នំពេញ៖  ក្រោយពេលសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ ក្រោមចំណងថា ចុម!

ចៅហ្វាយខណ្ឌទួលគោក លោក ឯក ឃុនឌឿន ដល់ម្លឹង ផង!លោក ឯក ឃុន ឌឿន អភិបាលខណ្ឌទួលគោក បានប្រតិកម្មក្នុង Group whatsapp Cambodia Breaking News ដែលមានវត្តមានថ្នាក់ដឹកនាំទូទាំងប្រទេស មានទាំង ឧប្បនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលខេត្ត/ក្រុង/ខណ្ឌ ស្នងការខេត្ត/ក្រុង/ខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថក្រុង/ខណ្ឌ/ខេត្ត ប្រធានតុលាការ និងថ្នាក់ដឹកនាំសំខាន់មួយចំនួនទៀត  ដោយលោកប្រតិកម្មដោយចំហរថា “ផ្សាយមានភស្តុតាងទេ ខ្ញុំមិនដែល អាង និងកមិនមែន មន្ត្រីជើងដប់”។

ខ្លឹមសារនៃការចុះផ្សារមានដូចខាងក្រោម៖

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅគ្រាដែល នាយ”ក្អែកខ្មៅ”យើង បានហើរទៅចូលហាងកាហ្វេ នៅកាច់ជ្រុងកែង​ស្តុបទេព្យផន ដើម្បីក្រេបកាហ្វេក្តៅ១ពែង ក៏បានជួបនឹងមនុស្សមួយក្រុម ទំនងជាមន្ត្រីរាជការ បំរើការងារនៅសាលា​ខណ្ឌ​ទួល​គោក ហើយមើលទៅ ដោយនាយ”ក្អែកខ្មៅ” បានឭពួកគេខ្សឹបខ្សៀវ និយាយពាក្យមេៗ ឯក ឃុនឌឿន យើងអត់ចុះ​ធ្វើការងារអីសោះ ម៉ាង៉ៃៗអង្គុយតែក្នុងប៊ុយរ៉ូស្អំមេជើង ខុសពីចៅហ្វាយខណ្ឌគេផ្សេងៗ ឃើញចេញមុខ​ធ្វើការងារតាម​ទីសាធារណៈ នឹងជួបពលរដ្ឋក្នុងមូលដ្ឋាន គេយ៉ាងសស្រាក់សស្រាំ រីឯចៅហ្វាយខណ្ឌឯង ចប់គ្មានវាចាហ្មង។

ក្រុមមន្ត្រីទាំងនោះ នៅបានខ្សឹបឱ្យនាយ”ក្អែកខ្មៅ” បានឭទៀតថា សព្វ ថ្ងៃនេះ ប្រជាពលរដ្ឋស្ទើរតែមួយខណ្ឌទួលគោក មិន​ដែលស្គាល់មុខ ចៅ ហ្វាយខណ្ឌទួលគោក លោក ឯក ឃុនឌឿន នេះមុខយ៉ាងមេចទេ ដោយពលរដ្ឋ មិនដែលឃើញគាត់ ចេញមុខដឹកនាំមន្ត្រីថ្នាក់ក្រោម ចុះប្រឡូកក្នុងមូលដ្ឋាន ដូចចៅហ្វាយខណ្ឌផ្សេងៗនោះទេ។

ក្រុមមន្ត្រីនៅតុកាហ្វេនោះ បានខ្សឹបឱ្យនាយ”ក្អែកខ្មៅ” បានឭទៀតថា មេ ឯក ឃុនឌឿន យើងក្រៅពីគាត់មិនចុះមូលដ្ឋាន​បំរើប្រជាពលរដ្ឋ គាត់ថែមទាំងហាមដល់មន្ត្រីថ្នាក់ក្រោម ពោលគឺថ្នាក់ចៅហ្វាយរងខណ្ឌ មិនឱ្យចុះធ្វើការងារក្នុងមូលដ្ឋាន បំរើប្រជាពលរដ្ឋទេ គឺគាត់ធីបទុកចៅហ្វារងខណ្ឌនៅមួយកន្លែង ឱ្យធ្វើកិច្ចការងារតែក្នុងប៊ុយរ៉ូ តែប៉ុណ្ណោះ។

ក្រុមមន្ត្រីដែលអង្គុយផឹកកាហ្វេនោះ នៅបានខ្សឹបឱ្យនាយ”ក្អែកខ្មៅ” យើងបានឭទៀតថា រាល់ថ្ងៃនេះ ចៅហ្វាយខណ្ឌ​ទួល​គោក លោក ឯក ឃុនឌឿន គាត់ដឹកនាំការងារ ទៅតាមតែអារម្មណ៍របស់គាត់តែប៉ុណ្ណោះ ដោយគាត់ពុំខ្វល់ពីការណែនាំ របស់ចៅហ្វាយក្រុងភ្នំពេញ លោក ឃួង ស្រេង នោះទេ ដូចជាការចុះរៀបចំសណ្តាប់ធ្នាប់ ការរុំដោះចិញ្ចើមផ្លូវ ការបង្ក្រាប​ល្បែងស៊ីសង ល្បែងអិនធើណេត នឹងទីតាំងបញ្ចាំម៉ូតូ។ល។ អ៊ីចឹងហើយ បានជាខណ្ឌទួលគោកទាំងមូល នៅតែមានភាព​អនាធិបតេយ្យជាងគេ។

បើតាមក្រុមមន្ត្រីផ្សេងទៀត បានខ្សឹបមកប្រាប់នាយ”ក្អែកខ្មៅ” ឱ្យដឹង ដា លោក ឯក ឃុនឌឿន រូបនេះ តាំងពីនៅធ្វើជាចៅ​ហ្វាយរង​ខណ្ឌដូនពេញ មកម្លេះ គាត់ពុំសូវចុះមូលដ្ឋានទេ គាត់មិនខ្វល់ នឹងបញ្ជាថ្នាក់ លើខ្លួនទេ គាត់អង្គុយតែក្នុងប៊ុយរ៉ូ​ម៉ាស៊ីនត្រជាក់។

គេខ្សឹបទៀតថា លោក ឯក ឃុនឌឿន ធ្វើការអាងតែអំណាចឪពុកដែលគេស្គាលថាត្រូវជាកូនឯកឧត្តម ស៊ីមកា សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលតែប៉ុណ្ណោះ។

នៅមានរឿងជាច្រើនទៀត ពាក់ព័ន្ធនិងចៅហ្វាយខណ្ឌទួលគោក លោក ឯក ឃុនឌឿន ។ នាយ​ក្អែកខ្មៅយើង និងខ្សឹបភាគបន្តបន្ទាប់ទៀត ជូនប្រិយមិត្តបានជ្រាប ហើយនាយយើង សុំស្លេសរឿងនេះ តែប៉ុណ្ណេះសិន៕

ចាំមើលរឿងខាងលើមានប្លែកទៀត ឬក៍មានការបកស្រាយបន្ថែមពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក  TNN និងធ្វើបច្ចុប្បន្នភាព (update) ជាបន្តបន្ទាប់ទៀត ជូនពុកម៉ែបងប្អូនអស់មន្ទិលសង្ស័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ