ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រី​បរិស្ថាន​ និងក្រុមឈ្មួញគ្រាក់ៗកំពុង ​ប្រមូល​លុយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​សួនឧទ្យាន​ជាតិ​វរៈជ័យ​

5 ខែ មុន 170 តូ សុផល

រតនគិរី​ ៖​ សួនឧទ្យាន​ជាតិ​វរៈជ័យ​ នឹង​រលាយ​ហិនហោច​ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ បាន​បើកដៃ​ ឲ្យ​ក្រុម​ឈ្មួញ​ចូល​កាប់​ អា​ឈើ​ធំៗ​ តាមតែ​អំពើ​ចិត្ត​ ដោយ​ត្រឹមតែ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ​ មិន​មានការ​ទប់ស្កាត់​ និង​ទទួលខុសត្រូវ​នោះ​។​

​​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ​ ស្ថិត​នៅ​ស្រុក​វើ​ន​សៃ​ ខេត្តរតនគិរី​ និង​ ស្រុក​សៀម​ប៉ា​ង​ ខេត្តស្ទឹង ត្រែង​ នៅ​តំបន់​អូរ​ទុ​ អូរ​កា​ស៊ីង​ អូរ​កណ្ដាន​ អូ​រង​ន​ ភ្នំ​តូច​ ពិសេស​ព្រៃ​ជម្រក​សត្វ​តូច​ នៅ​ស្រុក​វើ​ន​សៃ​ ស្ថិត​នៅ​អូរ​ទុ​ កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​ ដាក់​កម្លាំង​ចូល​កាប់​យ៉ាង​រង្គៀល​ បន្ទាប់​ពី​អស់​ឈើប្រណិត​ ឥឡូវនេះ​គេ​កាប់​ដើមឈើ​ធំៗ​ទៀត​ ដូច​ជាដើម​សុ​ក្រំ​ គគី​ កកោះ​ ដោយ​មិន​មានការ​ទប់ស្កាត់​។​

​​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ឡាវ​ នៅ​ស្រុក​វើ​ន​សៃ​ ដែល​បាន​ចូល​ទៅ​កាប់​ឈើ​នៅ​តំបន់​នោះ​ថា​ ពួក​គាត់​ចូល​មក​កាប់​ឈើ​នេះ​ ត្រូវ​ឆ្លងកាត់​មន្ត្រី​បរិស្ថាន​។​ ដោយ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ ត្រូវ​បង់​ឲ្យ​លោក​ តូ​ម៉ា​ ៥​ម៉ឺន​រៀល​ បើសិនជា​ពួក​គាត់​មិន​បាន​ប្រាប់​គេ​ ឬ​ បង់ប្រាក់​មុន​ឲ្យ​គេ​ទេ​ នោះ​នឹង​ត្រូវ​គេ​ចាប់​យក​គោ​យន្ត​កន្ត្រៃ​ ហើយ​បង់​ផាកពិន័យ​លើស​ពី​៥​ម៉ឺន​រៀល​ទៀត​។​ ពួក​គាត់​បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​ព្រៃ​នេះ​ មេ​ឈ្មួញ​អ្នកមាន​លុយ​ គេ​បាន​ដាក់​កម្លាំង​រំលំ​ដើមឈើ​ធំ​ចោល​ពេញ​តែព្រៃ​ ចំណែក​ពួក​គាត់​កាប់​អារ​មួយ​ថ្ងៃ​ដឹក​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​

​ជុំវិញ​ករណី​មន្ត្រី​បរិស្ថាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ​ ដោយ​តម្រូវ​ឲ្យ​បង់ប្រាក់​ខាងលើ​នេះ​ លោក​ ផុ​ន​ ខេ​ម​រិ​ន្ទ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ នេះ​ថា​ លោក​មិន​ទាន់​អាច​ឆ្លើយ​តប​ថា​ រឿង​មន្ត្រី​បរិស្ថាន​យក​លុយ​ជា​ថ្នូរ​នឹង​ការ​ចូល​កាប់​ឈើ​នេះ​ ពិត​ ឬ​ មិន​ពិត​នោះ​យ៉ាងណា​ទេ​ ពីព្រោះ​ពេល​នេះ​លោក​កំពុង​ចាត់​កម្លាំង​ចុះ​ស៊ើបអង្កេត​លើ​មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ​នៅ​តំបន់​នោះ​ ដោយ​បង្កើត​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​តំបន់​នោះ​ថ្មី​ ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ឲ្យ​ខាន​តែ​បាន​។​

​បើ​ទោះជា​យ៉ាងណា​ ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ​ ស្ថិត​នៅ​ក្នុងស្រុក​វើ​ន​សៃ​ ត្រូវ​រង​នូវ​ការ​កាប់​បំផ្លាញ​យក​ឈើ​យ៉ាង​រង្គៀល​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្រោយមក​ត្រូវ​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី​បន្ទាប់​ពី​មាន​សភាព​តានតឹង​ ចំណែក​ឈើ​ដែល​ក្រុម​ឈ្មួញ​ធំៗ​ បាន​រំលំ​នៅ​ក្នុង​ព្រៃ​នោះ​ បាន​ទុក​ចោល​ពាស់ពេញ​ព្រៃ​មួយ​រយៈ​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​កំរើក​ឡើង​វិញ​ហើយ​ ដោយ​មាន​មេ​ឈ្មួញ​ធំៗ​ក្នុង​ខេត្តរតនគិរី​ បាប់​ផ្ដើម​មាន​ច្រក​នាំ​ចេញ​សារ​ជា​ថ្មី​ ៕

 ពលរដ្ឋសង្ឃឹមថា ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​ បរិស្ថាន ​និងពិនិត្យលើបញ្ហាខាងលើឡើងវិញ តើពិតដូចការលើកឡើងរបស់ប្រជាពលរដ្ឋឬយ៉ាងណា៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ