ព្រឹតិ្តការណ៍ថ្មីៗ

 ក្រុមចោរប្លន់ប្រដាប់អាវុធម្នាក់ ត្រូវប្រជាពលរដ្ឋពលរកាត់ទោសប្រហារជិត នៅនិងកន្លែង!

5 ខែ មុន 642 តូ សុផល

បន្ទាប់ពីអ្នកភូមិបឹងទំពុនស្រែកថា​មានចោរប្លន់។ មនុស្សម្នាក់ដែលគេអះអាងថា​ ជាជនសង្ស័យក្នុងអំពើប្លន់​ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធវាយសម្លាប់មួយរំពេច ខណៈគូកនម្នាក់ទៀត រត់គេចខ្លួនបន្ទាប់ពីបាញ់ប្លន់អ្នករាប់លុយ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរងរបួស​ នៅព្រលប់ថ្ងៃចន្ទ ១កើត ខែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី១៨ ខែធ្នូ​ ឆ្នាំ២០១៧ ក្នុងភូមិចំរើនផល​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

អធិការនគរបាលខណ្ឌមានជ័យ​ លោក​ តេង​ សុីណូ​ បានប្រាប់ ថា​ ស្រ្តីអ្នករាប់លុយម្នាក់​ ត្រូវជនល្មើសបាញ់ប្លន់​ ប៉ុន្តែមិនរបួសធ្ងន់ធ្ងរទេ។

អធិការរូបនេះបញ្ជាក់​ថា ជនល្មើសមានគ្នា២នាក់​ ជិះម៉ូតូតាមជនរងគ្រោះពីក្រោយ​ ខណ:ជនរងគ្រោះចូលទៅក្នុងផ្ទះរាប់លុយលើគ្រែ ស្រាប់តែមានជនល្មើសម្នាក់ចូលទៅតាម រួចក៏ធ្វើសកម្មភាពបាញ់ប្លន់ទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឲ្យត្រូវកំភួនជើងផ្នែកខាងឆ្វេង។

លោកអធិការបន្តថា​ ពេលនោះ ជនរងគ្រោះបានស្រែកហៅឲ្យគេជួយ ខណៈជនល្មើសរត់ចេញមកវិញ​ ប៉ុន្តែចេញមិនរួច ដោយសារអ្នកភូមិភ្ញាក់ផ្អើលឆោឡោ នាំគ្នាឡោមព័ទ្ធនិងវាយរហូតដល់ស្លាប់ភ្លាមៗតែម្តង។

លោក តេង​ សុីណូ​ បន្ថែមទៀតថា​ ជនល្មើសម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់​ដោយបន្សល់កាំភ្លើងខ្លី ម៉ាកK59 នៅកន្លែងកើតហេតុ​ជាមួយសពជនសង្ស័យ​។

ក្រោយកើតហេតុ​ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន​ ខណៈគេមិនទាន់ស្គាល់អត្តសញ្ញាណ​ ហើយភ្លាមៗ សមត្ថកិច្ចពាក់ព័ន្ធក៏បានចុះទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ