ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកែប

1 ឆ្នាំ មុន 21 តូ សុផល

កំពង់ស្ពឺ៖ ព្រឹកថ្ងៃច័ន្ទ ០១កើត ខែបុស្ស ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារបុណ្យសមុទ្រ និងសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថ ដោយមានការអញ្ជើញចូលរួម មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត ។


លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានលើកឡើងថា៖ ក្នុងនាមលោកជាមេបញ្ជាការអង្គភាពស្នើសុំមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនអនុញ្ញាតិឱ្យពិសារគ្រឿងស្រវឹងក្នុងពេលបំពេញភារកិច្ច ត្រូវស្លៀងពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ មានវិន័យ សេចក្តីថ្លៃថ្នូរ សមស្របយើងជាមន្ត្រីអនុវត្តច្បាប់ ។


លោកមេបញ្ជាការបានបន្តថា ការដោះស្រាយធានាការហូបចុក ការស្នាក់នៅ មើលថែបញ្ហាសុខភាពជូននាយ នាយទាហានទាំងអស់ដែលកំពុងបំពេញភារកិច្ច ការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។


សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រឆ្នាំ២០១៧ និងធ្វើឡើងនៅខេត្តកែប ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រច្រើន ដូច្នេះតម្រូវឱ្យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលភារកិច្ចសហាការការពារសន្តិសុខ សុវត្តិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤១ រហូតដល់ក្នុងពិធីផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!