ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌប៉ុន្មានរូបទៀត ទើបអាចសង្គ្រោះកំណាត់ភូមិបន្លារស្អិត កុំអោយភ្លៀងធ្លាក់ទឹកលិច ខ្យល់បក់ដីហុយ

1 ឆ្នាំ មុន 254 តូ សុផល

ភ្នំពេញ ៖ កំណាត់ផ្លូវលេខ៩២ ក្នុងភូមិបន្លារស្អិត សង្កាត់ភ្នំពេញថ្មី ជាប់ព្រំប្រទល់ជាមួយភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អស់រយៈពេលច្រើនខែឆ្នាំកន្លងមកហើយ ដែលរងការខូចខាត ទោះជាមានការសន្យា ពីខាងអាជ្ញាធរក្តី ពីក្រុមហ៊ុនឯកជនក្តី មក ដល់ពេលនេះនិយាយលែងចេញ បែរក្លាយទៅជារឿងមួយ ភ្លៀងធ្លាក់ទឹកលិច ខ្យល់បក់ដីហុយ មិនថាខែប្រាំង ឬវស្សានោះទេពិបាកក្នុងការធ្វើដំណើរ ពលរដ្ឋដែលមានលំនៅដ្ឋាន អមសងខាង ពិបាកទ្រាំនឹងដីហុយខ្មួលអ័ព្វ ពេលដែលរថយន្តឆ្លងកាត់ ខ្សល់បក់មកម្តងៗ។

តាមប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកខាងអាជ្ញាធរបានអះអាងថា ពលរដ្ឋកុំព្រួយ កំណាត់ផ្លូវ៩២ ជិតបានកសាងថ្មី ដោយក្រុមហ៊ុនសំណង់ផ្ទះល្វែង បុរីជីបម៉ុង និងបុរីពិភពថ្មី ជួយសាងសង់ ព្រោះបុរីខាងលើក៏ប្រើប្រាស់ផ្លូវនេះដែរ តែផ្ទុយទៅវិញ រហូតមក ដល់ពេលនេះ រដូវវស្សាឆ្លងផុត ចូលមករដូវប្រាំងទៀតហើយ នៅតែមិនទាន់ឃើញខាងណាមកជួយ សម្រួល ឈូសឆាយ សាងសង់ផ្លូវដដែល ។

ពលរដ្ឋលើកឡើងទាំងត្អូញត្អែថា កំណាត់ផ្លូវខាងលើ ពេលរដូវភ្លៀងធ្លាក់ ទឹកដក់ ពេញជង្ហុក ភក់ជ្រាំ ជន់លិច ពិបាកធ្វើដំណើរឆ្លងកាត់ លុះមកដល់រដូវប្រាំងរាំងស្ងួត ថ្វីត្បិតអត់មានទឹកដក់ក៏ពិតមែន តែជង្ហុក ដីផុល ហុយខ្មួលពេលដែលរថយន្តឆ្លងកាត់ ឬខ្សល់ បក់ម្តងៗ ពិបាកក្នុងការធ្វើដំណើរ និងជីវិតរស់នៅ ពោរពេញទៅដោយធូលីដីហុយ ។

ស្ថានភាពផ្លូវបែបនេះ បើតាមអ្វីដែលពលរដ្ឋធ្លាប់ដឹង ឮពីខាងក្រុមហ៊ុនផ្ទះល្វែង បានឲ្យដឹងថា អាជ្ញាធរ ជាអ្នកសិក្សាគម្រោយសាង សង់ផ្លូវ ក្នុងមូលដ្ឋានខាងលើ មិនមែនតួរនាទីរបស់ក្រុមហ៊ុនឡើយ ។

បើអាជ្ញាធរខណ្ឌសែនសុខ មិនខ្វល់ខ្វាលរវីរវល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបែបនេះ សង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ទាំងថ្ងៃទាំងយប់មិនគិតពីការនឿយហត់  ក៍និងមិនមើលរំលងពីបញ្ហានេះឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!