ព្រឹតិ្តការណ៍ថ្មីៗ

កុំចេះតែហ៊ាន! ស្ទាវសម័យឥឡូវ ទៅផឹកដាក់ដាវសាំម៉ូរៃតាមខ្លួន

1 ឆ្នាំ មុន 194 តូ សុផល

ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ល្បាតឃាត់ខ្លួនបាន បន្ទាប់ពីត្រួតពិនិត្យរកឃើញដាវស៊ាំម៉ូរ៉ៃមួយដើម លាក់ទុកនៅក្រោមកន្លែងដែលអង្គុយផឹកស្រា។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំទាល់មួយកន្លែង នៅចុងភូមិទួលរកា១ ក្រុម២១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក វុធ ផូសារវន្ត័ នាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់ឲ្យ TNN ដឹងថា ក្មេងទំនើងទាំង៦នាក់ ដែលឃាត់ខ្លួនបានខាងលើ ៖
ទី១. ឈ្មោះយ៉េម ឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។​
ទី២. ឈ្មោះ ឆាំ តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
ទី៣. ឈ្មោះ ណាក់ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។
ទី៤. ឈ្មោះ កែវ សិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រញ៉ូញៀន(ជាប់ម៉ូឌែន២)​ ស្នាក់នៅបន្ទប់ជួល(ផ្ទះអ៊ីលៀង) ក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ភ្នំពេញ។
ទី៥. ឈ្មោះខាត់ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខសាសាអន្តរជាតិអាមេរិកាំង(បឹងរាំង) មានទីលំនៅភូមិឈូក ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ទី៦. ឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ដាវមួយដើម ប្រវែង៦តឹក, និងម៉ូតូចំនួន១គ្រឿង ម៉ាក ស៊ុយសាគីនិច (Suzuki-News) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-7447។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដឹកនាំផ្ទាល់ដោយលោកមេប៉ុស្តិ៍ បានចុះល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋាន លុះមកដល់ផ្លូវលំទាល់ ចុងភូមិទួលរកា១​ សង្កាត់ចាក់អង្រែក្រោម ក៏ឃើញជនសង្ស័យដែលជាក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់អង្គុយផឹកស្រាជុំគ្នាលើគ្រែនៅកន្លែងងងឹតផង ដោយមានការសង្ស័យ សមត្ថកិច្ចក៏ធ្វើការសួរនាំ និងត្រួតពិនិត្យ ក៏ឃើញដាវ១ដើម លាក់ទុកក្រោមគ្រែដែលអង្គុយផឹកស៊ីនោះ ដោយសួររកអ្នកកាន់ដាវនេះលាក់ទុកមិនឃើញ លោកមេប៉ុស្តិ៍ក៏បញ្ជាអោយកម្លាំងឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ យកមកប៉ុស្តិ៍ធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យ៦នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕៚AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!