ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

1 ឆ្នាំ មុន 40 តូ សុផល

ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង០០:១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១

ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ចេញល្បាតក្នុងភូមិសាស្រ្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះសំណាក់ជំនោរាត្រី ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

ជនសង្ស័យមានឈ្មោះ ញ៉ែម ប្រុស ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបកម្មករសំណង់ រស់នៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។

វត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ចំនួន ០៥ កញ្ចប់
២.ម៉ូតូចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!