ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកុងទីន័រ រយ៉ែថយក្រោយ បុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ បាក់មួយដើម

1 ឆ្នាំ មុន 49 តូ សុផល

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកចូលផ្លូវបេតុងមួយខ្សែរហើយបានបើកថយក្រោយវិញក៏ជ្រុលបុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ ពន្លឺចាន់

បណ្តាលអោយដាក់ដួលរាបស្មើដី កាលពីវេលាម៉ោង៨:២០នាទីយប់​ ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-2031 បើកបរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏បានបតចូលផ្លូវបេតុងទៅត្បូងដោយច្រលំផ្លូវទើបបើកថយក្រោយវិញហើយបានជ្រុលបុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ ពន្លឺចាន់ បណ្តាលអោយបាក់ដួលរាបស្មើដល់ដី ភ្លាមនោះតៃកុងរថយន្តបានចុះហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហកាជាមួយជំនាញចរាចរណ៍រាធានីភ្នំពេញដើម្បីយករថយន្តបង្កទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ AhBoyz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ