ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត

8 ខែ មុន 44 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៦-១២-២០១៧ វេលាម៉ោង ២២ និង ៤៩នាទីការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន បានជនសង្ស័យចំនួន ០១ នាក់ នៅចំណុចកន្លែងផ្ញើរថយន្តលើដំបូលផ្សារអូរឬស្សី សង្កាត់ អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ករណីលួចយករថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ប្រផេះ សេរីឆ្នាំ ១៩៩៧ លេខតួ SXV ២០០០៣៩០៦៤ លេខម៉ាស៊ីន០៥៩០៨១៩ ពាក់ស្លាកលេខភ្នំពេញ ២G-៨៤៧៣ កាលពីថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃ១៦ ធ្នូ ២០១៧ វេលាម៉ោង ០៣ និង០០នាទីទាបភ្លឺ នៅចំណុចខាងមុខផ្ទះមិនចាំលេខក្នុងបូរីញូថោន ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពនិងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ មានឈ្មោះដូចខាងក្រោម ៖
ជនសង្ស័យឈ្មោះ ចាន់ រ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព  សោទីបលេខ៨ ចំនួន ១ ដែកសំប៉ែតមុខស្រួចសម្រាប់កាច់សោរករថយន្ត ចំនួន២ ម្សៅក្រាមពណ៌ស មួយកញ្ចប់តូច ។

ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ រថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ប្រផេះ សេរីឆ្នាំ ១៩៩៧ លេខតួ SXV២០០០៣៩០៦៤
លេខម៉ាស៊ីន០៥៩០៨១៩ ពាក់ស្លាកលេខភ្នំពេញ ២G-៨៤៧៣

ជនរងគ្រោះ ឈ្មោះ ចាន់ លីដេត អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ  មានទីលំនៅផ្ទះ២២១ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  មុខរបរ បុគ្គលិករោងចក្រ ។

បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំសំណុំរឿង ចាត់ការតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ