ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាយរឿងអាស្រូវ លោកសេង សារ៉ន ប្រធានបេនឡានផ្សារដើមគរ យកថ្លៃភាស៊ី លើសបន្ទុក

1 ឆ្នាំ មុន 103 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់ដែលជាអ្នករត់តាក់ស៊ី ជាអ្នកបើករថយន្តដឹកទំនិញ ដឹកអ្នកដំណើរហើយតែងតែចត់នឹងចំណតបេនឡានផ្សារដើមគរ

បានចោទប្រកាន់ទៅលើប្រធានបេនឡានឈ្នោះ សេង សារ៉ន ថាបានយកលុយភាស៊ីថ្លៃចំណតលើសពីពីបន្ទុករបស់រដ្ឋដល់ទៅជាងពាក់កណ្តាលឯណោះ ហើយបងប្អូនសុំឱ្យអាជ្ញាធរជួយដោះស្រាយ។

បើតាមការឱ្យដឹងពីអ្នកបើករថយន្តធុនធំដឹកទំនិញម្នាក់ ដែលសុំមិនឱ្យបញ្ចេញឈ្មោះ បានប្រាប់ថា ជារៀងរាល់ថ្ងៃគាត់តែងតែបើករថយន្តដឹកទំនិញចម្រុះមកពីខេត្តតាកែវ ចូលមកចតនៅចំណតបេនឡានផ្សារដើមគរនេះជាប្រចាំ ។

អ្នកនើករថយន្តរូបនេះប្រាប់ទៀតថា ពេលគាត់ចូលចំណតម្តងៗ ខាងបេនឡាននេះតម្រូវឱ្យបង់លុយចំនួន១៨០០០រៀល លើសគុណមួយជាជាពីរ ដែលលើសពីតារាងតម្លៃទាភាស៊ីដែលត្រូវបានកំណត់ឱ្យ បង់ត្រឹមតែ៨០០០រៀលក្នុងជើង។ហើយការយកតម្លៃនេះ ខាងបេនឡានគេយកជាយូរមកហើយ តែពួកគាត់មិនទានមានប្រតិកម្មអ្វីទេ។

ក្រុមអ្នកបើលឡានតាក់ស៊ីប្រភេទសាំយ៉ុង១២កៅអីសម្រាប់ដេកអ្នកដណើរវិញ ខាងបេនឡានផ្សារដើមគរនេះត្រូវឱ្យពួកគាត់បង់បេនក្នុង១ជើង១២០០០រៀល លើសពីតារាងតម្លៃភាស៊ី ឱ្យបង់តែ៦០០០រៀលប៉ុណ្ណោះ។ ចំណែកឯអ្នកបើលរថយន្តទេសចរណ៍ធុនតូចវិញ ខាងម្ចាស់បេនឡានឱ្យបង់៨០០០រៀល លើសពីតម្លៃតារាងភាស៊ីតម្រូវឱ្យបង់តែ៤០០០រៀល។ចំពោះម៉ូតូរឺម៉ក ឫឡាំប្រឺតា កង់៤ ក្នុងតារសងឱ្យបង់១០០០រៀល តែខាងបេនយក២០០០រៀល ក្នុង១ជើង។

ពាក់ព៏ន្ធទៅនឹងការលើកឡើងរបស់បងប្អូនអ្នកបើកឡានតាក់ស៊ី ដឹកទំនិញ ត្អូញត្អែពីការយកថ្លៃលើសតារាងភាស៊ីនោះ អភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានប្តាប់ថា រឿងនេះលោកបានណែរនាំទៅខាងម្ចាស់បេនឡាន ក៍ដូចជាគណៈ កម្មការផ្សារដើមគរ ឱ្យយកភាស៊ីពីបងប្អូនទៅតាមសៀវភៅបន្ទុក តាមតារាងតម្លៃភាស៊ីដែលបានកំណត់ ដោយមិនតម្រូវឱ្យយកលើសនោះទេ។

លោកអភិបាលខណ្ឌទួកគោក ឯក ឃុនឌឿន នៅបានបញ្ជាក់ទៀតថា បើបងប្អូនណាដែលខាងបេនឡានផ្សារដើមគរឫក៍ខាងផ្សារយកភាស៊ីលើសពីសៀវភៅបន្ទុកដែលបានកំណត់នោះ សូមឱ្យរាយការណ៍មកលោកផ្ទាល់ ដើម្បីលោកមានវិធានការទៅលើមន្ត្រីទាំងនោះ។

ចំណែកប្រធានបេនឡានផ្សារដើមគរ លោកសេង សារ៉ន បានប្រាប់អង្គភាពសារព័ត៌មាន រស្មីគោកធ្លក ថាតម្លៃភាស៊ីពីមុនចាប់ពី២៦០០០ទៅ៣០០០០រៀលឯណ្ណោះ។

ឥឡូវមកនូវ១៨០០០រៀល ១៦០០០រៀល៤០០០រៀលនេះ គឺតម្លៃនេះបងប្អូនគាត់បូលតម្លៃពីអ្នកឈ្នូលជួយលើកដាក់ រើឥវ៉ាន់ រួមនឹងអ្នកចាប់ម៉ូយឱ្យពួកគាត់ផងដែរ អ៊ីចឹងហើយ ពេលគាត់បូកលុយថ្ងៃបង់បេន បូកជាមួយលុយចណាយខាងលើនោះគឺវាកើនឡើងអ៊ីចឹងហើយ។

លោកសេង សារ៉ន បញ្ជាក់ថា លោកមិនបានយកលើសតារាងតម្លៃភាស៊ីដែលបានកំណត់នោះទេ។ហើយរូបលោកក៍ថាគណៈកម្មការផ្សារដើមគរម្នាក់ផងដែរ ។

ចំណែកក្រុមអ្នកបើកឡានដឹកទំនិញ ឡានតាក់ស៊ី ខាងលើនោះអះអាងថា លុយកាក់ដែលពួកគាត់ជួលឱ្យគេលើកដាក់ឍឥវ៉ាន់ រើឥវ៉ាន់ ឫហៅម៉ូយឱ្យនោះគឺពួកគាត់ឱ្យក្រៅផ្សេងទេ តែលុយបង់ចំណតបេននេះខាងបេនតម្រូវឱ្យបង់ថ្លៃធ្វេដងឯណ្ណោះ។ ពួកគាត់ថា ការលើកឡើងពីសំណាក់ប្រធានបេននេះ គឺជាការដោះសារតែប៉ុណ្ណោះ។

សង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ មិនអោបដៃឈមេីលឡើយ ស្របពេលសេចក្តីណែនាំលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក សាបដូចទឹកមាត់ គ្មានប្រសិទ្ធភាព បណ្តែតបណ្តោយអោយ ឬបើកភ្លើងខៀវអោយប្រធានបេនឡាន ឈ្មោះ សេង សារ៉ន ដើរយកលុយភាស៊ីថ្លៃពីចំណត លើសពីពីបន្ទុករបស់រដ្ឋ តាមទំនើងចិត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!