ព្រឹតិ្តការណ៍ថ្មីៗ

ឩកញ៉ាម៉ុង​ ឫទ្ធី មិនខ្លាចនឿយហត់ព្រោះចង់នាំកសិផលខ្មែរយើងនាំចូលទីផ្សារ​សហរដ្ឋ​អាមេរិក​

1 ឆ្នាំ មុន 85 តូ សុផល

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃសុក្រទី១៥ខែធ្នូ​ ឆ្នាំ​២០១៧​ និង​ថ្ងៃ​ទី​១៦ខែធ្នូ​នេះ​ផ្លែស្វាយ​ដែលជាកសិផលរបស់​កសិករ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង​ផ្លែតាង៉ែន​របស់ប្រជា​កសិករ​ខេត្ត​ប៉ៃលិន​ បាននិង​កំពង់តែ​ហោះហើរ​នៅលើអាកាសតាមជើងយន្តហោះ​ QATAR FLIGHT QR0971 ឆ្ពោះទៅកាន់​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ និង​បន្ត​ចែកចាយ​ទៅកាន់​ទី​ផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប​ផងដែ​ ហើយថ្ងៃនេះ​ក៏ជាលើកទីមួយផងដែដែល​ផ្លែឈើរបស់ខ្មែរយើង​ បានចូលទៅក្នុងទីផ្សារ​ ទីក្រុង​មូស្គូ​ ប្រទេស​រូស្សី​ ឯកឧត្តម បណ្ឌិត ម៉ុងឬទ្ធី មានសង្ឃឹមយ៉ាងមុតមាំថា​ក្រោមការខិតខំប្រឹងប្រេង​ដោយមិនខ្លាចនឿយហត់របស់ខ្ញុំ​ ផ្លែឈើខ្មែរយើង​និងបានទៅចូលទីផ្សារ​សហរដ្ឋ​អាមេរិក​ ប្រទេស​សឹង្ហបូរី​ ទី​ក្រុងហុងកុង​ ទី​ក្រុងម៉ាកាវ​ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន​ ។

នៅថ្ងៃចន្ទ​ទី១៨រហូតដល់​ថ្ងៃ​សុក្រ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៧​ ​ខាងមុខនេះ​ ឯកឧត្តម បណ្ឌិត ម៉ុងឬទ្ធីផ្ទាល់​នឹងដឹកនាំ​គណប្រតិភូ​កម្ពុជា​យើងទៅបំពេញ​ទស្សនកិច្ច​នៅ​ ភាគខាងជើងប្រទេសចិនទីក្រុង XINGJANG ដើម្បី​ស្វែងរក​អ្នកវិនិយោកទុនចិន​លើវិស័យ​ កសិកម្ម​ កសិឧស្សាហកម្ម​ និង​កែច្នៃ​ ឱ្យ​មកបណ្តាក់ទុន​វិនិយោក​នៅក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ នៅពេលនោះយើងនិងទទួលបាន​ការងារ​ និងបច្ចេកទេស​ថ្មីៗ​ពីមហាយក្សចិនផងដែ​។

សម្រាប់ជើង​ហោះហើរ​ទី​៧​ នៃការនាំចេញផ្លែឈើឆ្នាំ​២០១៧-២០១៨​ នេះ​ក្រុមហ៊ុន​ KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង​ ឫទ្ធីគ្រុបបាននាំចេញ​ផ្លែស្វាយសរុប 4.700 គីឡូក្រាម និង​ផ្លែតាង៉ែន​ចំនួន​ 1.560 គីឡូក្រាម សម្រាប់ប្រទេសបារាំង​ និង​សម្រាប់ប្រទេស​រុស្សី​មានចំនួន​ 732 គីឡូ​ក្រាម​ជាការសាកល្បង​ជើងទីមួយ​ (សរុបទាំងអស់ចំនួន​ 6.992Kg) ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!