ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ និងថ្នាំញៀន១៤កញ្ចប់ត្រូវនគរបាលពោធិ៍សែនជ័យ បង្ក្រាប

1 ឆ្នាំ មុន 61 តូ សុផល

នគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ជនសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់ ថ្នាំញៀន១៤កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ធពោធិសែនជ័យ ដឹកនាំផ្ទាល់ដោយលោក មន វុធី អធិការរងខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបានរួមជាមួយថ្នាំញៀនចំនួន១៤កញ្ចប់ កាលពីវេលាម៉ោង១២ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបានម្នាក់ ឈ្មោះ ឃុន ប្រុសស្នេហ៍ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ថ្នាំញៀន មានទីលំនៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមលោក មន វុធី អធិការរងខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជម្រុញឲ្តកម្លាំងរាមបណ្តាជំនាញយកចិត្តទុកដាក់ ក្នុងការបង្ក្រាប និងបង្ក បទល្មើសក្នុងមូលដ្ឋាន ទើបកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវ ឈានដល់បើកប្រតិបត្តិការបង្ក្រាប នៅទីតាំងខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានគ្រឿងញៀន១៤កញ្ចប់ ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!