ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចម្រុះថៃ ចាប់នឹងរឹបអូសទំនិញល្មើសកម្មសិទ្ធបញ្ញាជាង២០០ការ៉ុង របស់អាជីវករខ្មែរនៅផ្សាររោងគ្លឿ មានតម្លៃរាប់សិបលានបាត

5 ខែ មុន 80 តូ សុផល

ប្រទេសថៃ÷កាលពីថ្ងៃទី១៥ ខែធ្នូរ ឆ្នាំ២០១៧ អង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច បានដឹកនាំកម្លាំងចូលទៅពិនិត្យ

នៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ថា: មានក្រុមអាជីវករ នាំចូលទំនិញល្មើសកម្មសិទ្ធបញ្ញា មកពីប្រទេសជិតខាង ដើម្បីយកមកស្តុកទុក នឹងលក់ឪ្យតូបលក់ទំនិញផ្សេងៗ នៅក្នុងផ្សាររោងគ្លឿ ត្រៀមចំណាយចូលឆ្នាំថ្មី.ដែលនឹងមានមនុស្សច្រើន ឈាងមកទិញទំនិញ នៅផ្សាររោងគ្លឿ ដើម្បីយកទៅផ្ញើញាតិមិត្ត ដែលត្រូវចាំណាយយ៉ាងច្រើន។នេះបើយោងតាមការចុះផ្សាយ តាមគេហទំពរ័ក្នុងស្រុកថៃ។អង្គភាពបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ច រួមជាមួយមន្រ្តីគយអារញ្ញ កម្លាំងទាហានកងរយលេខ១២០១ បើកប្រតិបត្តិការណ៍ ឆែកឆេតូបអាជីវករនៅផ្សាររោងគ្លឿ បោសសំអាតទំនិញ ល្មើសកម្មសិទ្ធបញ្ញាមួយចំនួន មុនចូលឆ្នាំថ្មី។

សមត្ថកិច្ចរកឃើញពលរដ្ឋខ្មែរ បើកម៉ូតូងកង់៣ ពាក់ស្លាកលេខ៣៣ ផ្ទុកទំនិញរាប់សិបការ៉ុង ចេញមកពីព្រំដែនផ្សាររោងគ្លឿ ហើយដឹកចូលរក្សាទុក នៅតូបជួលលេខ១៨៥/១៥២C២៥ ចុងផ្សារ សមត្ថកិច្ចក៏បានទាក់ទង ទៅមន្រ្តីគយអារញ្ញ កងទព័ជើងគោកទី១៤ អង្គភាពទាហានកងរយ១២០១ នឹងតម្រួតខ្លងលឹក នាំកម្លាំងឡោមពទ្ធ័ចាប់ឃុំ តែខណះសុំចូលឆែកឆេរការ៉ុង ជនជាតិខ្មែរដែលបើកម៉ូតូកង់៣ ដឹងខ្លួនទាន់ស្ទុះរត់ចូលទៅទឹកដីខ្មែរ។

សមត្ថកិច្ចបើកការ៉ុងពិនិត្យមើល ប្រទះឃើញមានទំនិញល្មើសកម្មសិទ្ធបញ្ញា រួមមាន: ឈុតសម្លៀកបំពាក់កីឡាយីហោល្បី ;ស្បែកជើងកុបពីបែបយីហោល្បី នឹងកាបូប នឹងដកហូតទំនិញសរុបជាង២០០ការ៉ុង មករាប់នៅស្នាក់ការគយអារញ្ញ ហើយទំនិញដែលរឹបអូសបានលើកនេះ មានតម្លៃរាប់សិបលានបាត។

 

បន្ថែមយោបល់របស់អ្នក

យោបល់