ព្រឹតិ្តការណ៍ថ្មីៗ

ទឹកអាសីុតរូបទន្សាយនាំចូលពីថៃ ប្រើជំនួសទឹកខ្មេះ កំពុងចរាចរនៅតាមហាងបាយគុយទាវ ក្នុងខេត្តជាប់ព្រំដែន

2 ឆ្នាំ មុន 2 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើននាក់ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើផលប៉ះពាល់សុខភាពរបស់ពួកគាត់ ដោយសារតែនៅតាមហាងបាយ ហាងគុយទាវ និងក្នងផលិតកម្មឧស្សាហកម្មមួយចំនួន បាននិងកំពុងប្រើប្រាស់ទឹកអាសីុតរូបទន្សាយជំនួសទឹកខ្មេះ ដែលលួចនាំចូលពីប្រទេសថៃ មកចែកចាយនៅខេត្តមួយចំនួនជាប់ព្រំដែន ជាពិសេសនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ការលួចនាំចូលទឹកអាសីុតរូបទន្សាយ មកចរាចរជំនួសទឹកខ្មេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់អ្នកបរិភោគខាងលើនេះ បានកើតមានឡើងដោយសារតែ មានការឃុបឃិតគ្នាជាប្រព័ន្ធ នៅតាមច្រករបៀងជាប់ព្រំដែនប្រទេសថៃ ដោយមិនគិតលើបញ្ហាសុខភាព របស់រាស្រ្តទាល់តែសោះ ទឹកអាសុីតរូបទន្សាយត្រូវបានច្បាប់ប្រទេសកម្ពុជា ហាមឃាត់មិនឱ្យនាំចូល វាបង្កប៉ះពាល់សុខភាពធ្ងន់ ដល់អ្នកបរិភោគប៉ះពាល់ក្រពះ ពោះវៀន ថ្លើម ប្រម៉ាត់ តម្រងនោមនិងអាចឈានដល់កើតជម្ងឺមហារីក សូមបងប្អូនមានការប្រុងប្រយ័ត្ន ជុំវិញបញ្ហានេះលោក ស៊ាន សុីណាត ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបនិងដកហូតជាច្រើនដងហើយនៅតាមទីផ្សារនានាពេលកន្លងទៅ មូលហេតុដែលនាំឲ្យផលិតផលហាមឃាត់ នៃការនាំចូលនេះនៅតែកើតមានក៏ព្រោះតែក្រុមឈ្មួញលួចនាំចូលតាមច្រករបៀងជាប់ព្រំដែនពីព្រោះចក្ររបៀងមានរហូតទៅដលជិត៦០ច្រកឯណោះនោះហើយទើបនាំឲ្យមានការលំបាកលើការគ្រប់គ្រង បើតាមមន្រ្តីជំនាញរូបនេះ ទឹកអាសីុតរូបទន្សាយដែលប្រើសម្រាប់ការបោកគក់ ញាុំ ទឹកជ្រលក់នេះគឺបានបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បេះដូង គ្រលៀន ក្រពះនិងការដកដង្ហើមថប់ៗជាដើម សម្រាប់ខេត្តបាត់ដំបងវិញ ត្រូវបានមន្រ្តីកាំកុងត្រូល ប្រាប់ថាកន្លងទៅមានការចុះបង្ក្រាបនិងដកហូតយ៉ាងច្រើននាពេលកន្លងទៅ។ សុវណ្ណ

11872305_10153513108267508_7760316066293043812_ophoto_2016-04-19_05-24-36

 document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ