ព្រឹតិ្តការណ៍ថ្មីៗ

អធិការខណ្ឌសែនសុខថ្មី ផ្តើមសាងស្នាដៃជាមួយនិងការបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋាន

8 ខែ មុន 321 តូ សុផល

 ភ្នំពេញ៖ ចាប់តាំងពីថ្ងៃបានឡើងកាន់តំណែងជាអធិការនគរបាលខណ្ឌសែនសុខ  លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង បានចុះស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសករណីគ្រឿងញៀន។

ជាក់ស្តែងជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខចាប់ឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងខាងលើ។កាលពីម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៥ធ្នូ២០១៧នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះទួន ចាន់តូ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរប៉ះកង់ម៉ូតួស្នាក់ខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ប្រពន្ធឈ្មោះជា ចាន់ឌី អាយុ ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ផ្លូវសហព័ន្ធរុស្សីភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាមុនឈានទៅឃាត់ខ្លួនប្តីប្រពន្ធខាងលើខណះដែលមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថាប្តីប្រពន្ធខាងលើបានប្រើទីតាំងលក់ជួញដូរគ្រឿងញៀនអោយអតិធិជនប្រើប្រាស់ផងទើបសមត្ថកិច្ចសុំឆ្លងយោបល់ថ្នាក់លើអោយចុះទៅបង្ក្រាបដោយក្នុងនោះបានធ្វើការឃាត់ខ្លួនប្តីប្រពន្ធខាងលើព្រមទាំងដកហូតបានថ្នំញៀនមួយកូនកញ្ចប់ថង់តូចនិងថង់វេចខ្ចប់ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនផង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានប្រាប់ថាថ្នាំញៀនខ្លួនបានលក់បន្តទៅអោយម៉ូយខេត្តអស់ហើយនិងបានអោយគេទៅយកបន្ថែមតែម៉ូយមិនទាន់យកមកប្រគល់អោយខណះសមត្ថកិច្ចចុះបង្ក្រាបមុន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ