ព្រឹតិ្តការណ៍ថ្មីៗ

ប្រព័ន្ធ​អប់រំ​ដែល​សមស្រប​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ

8 ខែ មុន 66 តូ សុផល

រាជធានី​ភ្នំពេញ៖ គម្រោង​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ​របស់​ប្រទេស កម្ពុជា បច្ចុប្បន្ន នឹង​បន្ត​ដំណើរ​ការ​រហូតដល់​ឆ្នាំ២០១៨​ខាងមុខ។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បន្ទុក​សរសេរ​គម្រោង​ថ្មី របៀបវារៈ​សម្រាប់​រៀប​ចំ​​ប្រព័ន្ធ​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​បង្ហាញ​ភាព​ជឿជាក់​ថា ការ​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​បាន​ល្អ​ប្រសើរ ការ​ផ្ដល់​ព័ត៌មាន​ និង​មេរៀន​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ក្នុង​ការ​ទំនាក់ទំនង​ រួម​ជាមួយ​គំរូ​នៃ​សាលា​ជំនាន់​ថ្មី នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​អប់រំ នៅ​កម្ពុជា សមស្រប​តាម​គោលដៅ​នៃ​ពិភព​​សកលភាវូបនីយកម្ម ជា​អ្វី​ដែល​មនុស្ស​ជំនាន់​ថ្មី ត្រូវ​សម្រប​ខ្លួន​តាម ចេះ​ត្រិះរិះ​ពិចារណា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដើម្បី​បង្កើន​ឱកាស​ជីវិត​របស់​ខ្លួន។

ឯកឧត្ដម​បណ្ឌិត បាន​លើកឡើង​ថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំខាងមុខ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ផ្ដោត​គោលដៅ​ការងារ​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ក្នុង​ចំណុច​ទី​បួន​នៃ​គោលដៅ​អភិវឌ្ឍន៍​នេះ មាន​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ដែល​ទាមទារ​ការ​អប់រំ​ប្រកបដោយ​បរិយាបន្ន គុណភាព​សមធម៌ និង​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ