ព្រឹតិ្តការណ៍ថ្មីៗ

«ជំរំតង់ សិសិររដូវឋានសួគ៌បូកគោ» «ឋានីយតុសិត»

5 ខែ មុន 36 តូ សុផល

ខេត្តកំពត៖ យុវជនមួយក្រុមនឹងទៅបោះតង់សម្រាកលំហែកាយបំណាច់ឆ្នាំសកល២០១៧នេះ នៅរមណីយដ្ឋានធម្មជាតិភ្នំបូកគោសម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែធ្នូ។

ជាដំណើរកំសាន្តសម្រាកចំពេលដែលកម្ពុជារៀបចំពិធីបុណ្យសមុទ្រប្រចាំឆ្នាំដ៏អស្ចារ្យនៅខេត្តកំពត។ អ្នករៀបចំកម្មវិធីដំណើរកំសាន្តនេះ គឺក្រុមជំនាញបោះតង់ក្នុងស្រុក Amazing Trip Planner។

ស្ថាបនិកAmazing Trip Planner លោក សា ឌីណា បានឱ្យដឹងពីមូលហេតុនៃការជ្រើសរើសតំបន់រមណីយដ្ឋានភ្នំបូកគោនេះគឺដោយសារជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ។

ទេសភាពនៅរមណីយដ្ឋាន មានភាពទាក់ទាញ អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលបំផុតព្រោះតែតំបន់ប្រវត្តិសាស្ត្រ ដូចជាព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រ កាស៊ីណូនៅសម័យបារាំង ទឹកជ្រោះពពកវិល វាលស្រែ៥០០ បឹងធម្មជាតិដ៏ស្រស់ស្អាតលើភ្នំ ផ្កាក្រឡោម និងវត្តសំពៅប្រាំដែលជាទីសក្ការៈជាដើម។ បន្ថែមពីនេះ ទេសភាពខៀវស្រងាត់ និងទេសភាពសមុទ្រ ខ្យល់អាកាសស្រស់ថ្លាដែលជាទីទាក់ទាញ និងរំសាយចិត្តនៃអ្នកទេសចរ។

ដំណើរកំសាន្តជំរំតង់ សិសិររដូវឋានសួគ៌បូកគោ គឺបុណ្យសមុទ្រ ខេត្តកែប កំពត និងភ្នំបូកគោដែលក្រុមយុវជនទាំងអស់នឹងធ្វើដំណើរទៅតាមរថភ្លើងគយគន់ទេសភាពធម្មជាតិតាមបណ្តោយផ្លូវដែកភ្នំពេញ-កំពត និងរថយន្តក្រុងពីភ្នំពេញឡើងទៅដល់ភ្នំបូកគោ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ