ព្រឹតិ្តការណ៍ថ្មីៗ

លោក លី សាវេត អញ្ជើញជាអធិតីភាព ក្នុងសិក្ខាសាលា សមាហរណកម្មផែនការ ឃុំថ្នាក់ ស្រុក និងកម្មវិធីវិនិយោគបីឆ្នាំរំកិល

5 ខែ មុន 20 តូ សុផល

កំពត៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ​ គស២០១៧ នៅសាលាស្រុកដងទង់

បានរៀបចំសិក្ខាសាលាសមាហរណកម្មផែន ការឃុំថ្នាក់ ស្រុក និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ក្រោមអធិបតីភាព លោក លី សាវេត អភិបាលរងខេត្ត តំណាងឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត ក្រោមការចូលរួមពី សមាជិក សមាជិកានៃមន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក អង្គការ សង្គមស៊ីវិល មេឃុំ ស្មៀន ចំនួន ៧២នាក់ និងមានស្រ្តី ១២នាក់។

លទ្ធផលនៃសិក្ខាសាលា គឺឆ្នាំ២០១៨នេះ ថ្នាក់ស្រុកបានស្នេីឡេីងចំនួន ៤៧ គម្រោង បានទទួលការគាំទ្រចំនួន២២ គម្រោង ស្មើនឹង៤៧ % ឃុំទាំង១០បានស្នេីឡេីងចំនួន ២៩០ គម្រោង នឹងបានទទួលការគាំទ្រចំនួន២៣ គម្រោង ស្មើនឹង ៨ % ។


លោក លី​ សាវ៉េត អភិបាលរងខេត្តបានមានប្រសាសន៍ ស្នេីសុំឱ្យមន្ទីរ អង្គភាព អង្គការដៃគូរ សូមធ្វេីការសហការ សម្របសម្រួលជាមួយ​ថ្នាក់មួូលដ្ឋាន​ធ្វេីឱ្យបានចប់សព្វគ្រប់​​​ និង រួមគ្នារក្សាសុខសន្តិភាពជូនប្រជាជន ​ឆ្លេីយតបនឹងគោលការណ៏​ចលនាភូមិ ឃុំមានសុវត្ថិភាព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ