ព្រឹតិ្តការណ៍ថ្មីៗ

ខណៈ កំពុងបោះពួយយ៉ាងលឿន គេចរថយន្តមួយគ្រឿងទៀត ធ្លាក់ដល់បាតព្រែក

9 ខែ មុន 159 តូ សុផល

ឡានសាំយ៉ុងបង្ករគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង
ខេត្តក្រចេះ៖ នៅវេលាម៉ោង ០៧:១០នាទីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៧មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង

នៅចំណុចក្បាលស្ពានព្រែកឆ្លូង ក្នុងភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវលេខ ៧៣ឆ្លូង-ក្រចេះរថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ ២AH-៥១៧៦ បានបើកបរវ៉ាគេ គេចធ្លាក់ផ្លូវ ត្រង់ចំនុចក្បាលស្ពានព្រែកឆ្លូងដោយឡានដាំក្បាលមកក្រោមធ្លាក់ជិតដល់បាតព្រែកតែមិនបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុអ្នកណាម្នាកឡើយ។

ក្រោតកើតហេតុ អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល៕ ប្រភពអោយដឹងថា ម្ចាស់រថយន្តឈ្មោះម៉ាញ់ សាវីប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មុនកើតហេតុគេឃើញរថយន្តខាងលើបើកបរក្នុងទិសដៅពីកើតមកលិចមកដល់ចំណុចកើតហេតុដោយមានរថយន្តធ្វើដំណើរបញ្ច្រាស់គ្នាពីលិចមកកើតឆ្លងស្ពានមុនឃើញដូច្នេះអ្នកបើកបររថយន្តនេះក៍ជាន់ប្រាំងវេចង្កូតមកឆ្វេងធ្លាក់ព្រែកតែម្ដង

តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

បច្ចុប្បន្នរថយន្តខាងលើបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។
ដោយ៖កែវ ឆូយ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ