ព្រឹតិ្តការណ៍ថ្មីៗ

ខណៈតម្លៃជ្រូកសាច់ និងកសិផលនានាកំពុងដាំក្បាលចុះ តែមិនអាចទុចបង្អាក់ ឆន្ទះ ឩកញ៉ា ម៉ុងឬទ្ធី បានឡើយ!

2 ឆ្នាំ មុន 66 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ១១រោច ខែមិគសិរ នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧

នៅការិយាល័យកណ្តាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប រាជធានីភ្នំពេញ មានបើកអង្គប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ដែលប្រព្រឹត្តទៅក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងការដ្ឋាន កសិកដ្ឋាន អ្នកជំនាញបច្ចេកទេស និងបុគ្គលិកក្រោមឱវាទផងដែរ។ ជារៀងរាល់ខែ ឯកឧត្តម បណ្ឌិត តែងតែបើកកិច្ចប្រជុំប្រចាំខែជាទៀងទាត់ ដើម្បីស្តាប់ពីការលំបាក និងការងាយស្រូល ព្រមទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃ ហើយបានផ្តល់អនុសាសន៍ណែនាំ ចង្អុលបង្ហាញ និងដឹកនាំសកម្មភាពការងារក្នុងតំបន់អភិវឌ្ឍន៍ ឧកញ៉ា ម៉ុង កែវផុស ទាំងមូល ក៏ដូចជាការងារកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរឡើង។

បន្ទាប់ពីបានស្តាប់របាយការណ៍ជាបន្តបន្ទាប់ពីគ្រប់ផ្នែកពាក់ព័ន្ធរួចមក ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានផ្តល់ជាអនុសាសន៍ណែនាំអំពីការងារចាំបាច់មួយចំនួន ដល់អ្នកចូលរួមយកទៅអនុវត្តន៍ជាក់ស្តែង និងមានប្រសាសន៍បន្តទៀតថា បើទោះបីជាមានការលំបាកខ្លះៗក្តី ខណៈពេលតម្លៃជ្រូកសាច់ និងតម្លៃកសិផលនានាកំពុងតែធ្លាក់ចុះ ក៏ឯកឧត្តម បណ្ឌិត នៅតែខិតខំប្រឹងប្រែងគ្រប់ បែបយ៉ាង ដើម្បីបង្កើតការងារឲ្យប្រជាជនធ្វើនៅក្នុងស្រុក ជួយកាត់បន្ថយការធ្វើចំណាកស្រុក ព្រមទាំងបានចូលរួមចំណែកមួយផ្នែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានណែនាំដល់បុគ្គលិក ក្រោមឱវាទទាំងអស់ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង អនុវត្តន៍ការងារឲ្យបានសម្រេចតាមផែនការដែលបានដាក់ជូន ហើយត្រូវនាំគ្នាត្រួត ពិនិត្យ និងតាមដានឲ្យបានមត់ចត់ជាប្រចាំ ដាច់ខាតកុំឲ្យមាននូវការប្រើអំពើហឹង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង គ្រឿង ញៀន និងជាពិសេសការលេងល្បែងស៊ីសងគ្រប់ប្រភេទ សូមធ្វើយ៉ាងណាកុំឲ្យកើតមានជាដាច់ខាត់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ