ព្រឹតិ្តការណ៍ថ្មីៗ

យីឌុបដឹកឈើមួយគ្រឿង ត្រូវសមត្ថកិច្ចបរិស្ថាន ខេត្តមណ្ឌលគិរី ឃាត់ឆែករកច្បាប់ គ្រាដែលកំពុងជញ្ជូនចេញពីទឹកដីឃុំស្រែឈូក ស្រុកកែវសីមា

11 ខែ មុន 41 តូ សុផល

ខេត្តមណ្ឌលគិរី៖ កាលពីវេលាទៀប ភ្លឺឈានចូលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នេះ។

សេចក្តីរាយការណ៍ពីឃុំស្រែឈូកបានបង្ហើបថា រថយន្តនោះមានសមត្ថកិច្ចក្នុងស្ថាប័នប្រដាប់អាវុធបីនាក់ ដែលកំពុងធ្វើការងារក្នុងខេត្តមណ្ឌលគិរី។ក្នុងនោះមានឈ្មោះចាប កុសល្យ ជាមេ គ២   វរះអន្តរាគមន៍លេខ១ ឈ្មោះភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី និងឈ្មោះកែវ ចិន្តា នគរបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី។ប្រភពបន្តថា៖ អ្នកទាំងបី ជាអ្នកនាំមុខគេក្នុងការបញ្ជាឱ្យកាប់ឈើក្នុងដែនជម្រកសត្វព្រៃ និងជាអ្នករត់ការតាមជំនាញស្ថាប័នរបស់គេម្នាក់ៗ ដែលកំពុងធ្វើការសព្វថ្ងៃនោះ។

សេចក្តីរាយការណ៍ពីចំណុចឃាត់នឹងស្ទាក់ចាប់រថយន្តបានប្រាប់ថា៖ ឈើដែលផ្ទុកក្នុងឡានយីឌុបនោះ ជាប្រភេទឈើសុក្រំ អាជាជ្រុង ប្រវែងវែងៗ មានចំនួនពេញទ្រុងឡានតែម្តង។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកកែវ សុភគ៌ បានឱ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា ក្រុមការងារលោកកំពុងត្រួតពិនិត្យឈើក្នុងឡាន ថាតើមានច្បាប់ដឹកជញ្ជួនឬក៏អត់។លោកថា៖ លោកផ្ទាល់នៅមិនដឹងថាឈើនិងរថយន្តទាំងនោះ ជារបស់នណានោះទេ។

លោកចាប កុសល្យ មេ គ២ នៃវរះអន្តរាគមន៍លេខ១ និងត្រូវចាប្អូនថ្លៃលោកមេបញ្ជាការយោធាខេត្តមណ្ឌលគិរី ប្រាប់តាមទូរសព្ទថា៖ ឡានដឹកឈើនោះពិតជារបស់លោកមែន  ។ដោយឡែកលោកភោគ ចន្ធី និងលោកកែវ ចិន្តា មិនទាន់បានសូមការបំភ្លឺនៅឡើយនាថ្ងៃដដែលនេះ។

រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ គេនៅមិនទាន់ដឹងពីចំណាត់ការរបស់មន្ទីរបរិស្ថាននៅឡើយ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ