ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធគ្រឿងញៀនខណ:ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍

3 ឆ្នាំ មុន 1 tnn_admin

ភ្នំពេញ៖ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ខណ: ឆែកឆេររកឃើញថ្នាំញៀន០២កញ្ចប់នៅនឹងខ្លួន និងដកហូតម៉ូតូមួយគ្រឿងម៉ាកសង់កូរេគ្មានស្លាកលេខផងដែរ បញ្ជូន មកសាកសួរភ្លាមៗនៅនគរបាលប៉ុស្តិ៍ឬស្សីកែវ  គ្រាដែលសមត្ថកិច្ចខណ្ឌឬស្សីកែវបន្តចុះរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីយប់មិុញដោយឃាត់បានកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត ថ្ងៃទី២៧ កក្កដា  ២០១៦ នៅចំនុចសួនច្បារសូគីមុិច ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

 

មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោកណយ ច័ន្ទណារ័ត្នបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ សុខ
ជា ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ទី២ឈ្មោះប៑ុន  សុីថា ភេទ
ប្រុស អាយុ១៨ឆ្នាំ  ទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ និងទី៣ឈ្មោះជ័យ សុវណ្ណាល់ ភេទប្រុស អាយុ២៤ឆ្នាំ  ទីលំនៅផ្ទះលេខ៣៤០ផ្លូវលំភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

 

បច្ចុប្បន្នជនសង្ស័យទាំងនោះកំពុងតែឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីបន្តសាកសួរ និងចាត់ការតីតាមផ្លូវច្បាប់។

IMG-20160727-WA0072IMG-20160727-WA0070image-379} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ