ព្រឹតិ្តការណ៍ថ្មីៗ

អ្នកកាសែតជើងចាស់ សាន ព្រំ ថា៖ K01បោកគ្រាប់បែកកំទេចបន្ទាយខ្លួនឯង

11 ខែ មុន 1018 តូ សុផល

ភ្នំពេញ៖ ក្រោយពី លោក K01 បង្កើតនូវព្រឹត្តិការណ៍ចម្លែកៗ គួរអោយចាប់អារម្ម បង្កការភ្ញាក់ផ្អើលច្រើនលើកច្រើនសារ ដូចជា៖១ ចេញសម្រួសចរាចរណ៍តាមដងផ្លូវហួសដែនសមត្ថកិច្ចរបស់ខ្លួនរហូត ផ្គាយ៤ ជួន សុវណ្ណ បញ្ជាអោយផ្អាកសកម្មភាព បើផ្គើននិងត្រូវចាប់ខ្លួនមកអប់រំ។

២ ដាក់មេក្រូតាមរឺម៉កកង់បីស្រែកអោយរថយន្តឈប់ចតលើចិញ្ចើមផ្លូវ។

៣ ផ្សាយផ្ទាល់ករណីអនុវត្តន៍សាលក្រមរបស់តុលាខេត្តកណ្តាល រហូតឈានដល់ការកោះហៅទៅបំភ្លឹ។

៤ ទិញត្រីយកទៅលែងតាមបណ្តាលផ្លូវក្នងខណ្ឌមួយចំនួនដែលរងការខូចខាត ហើយអង្គុយស្ទូចទុកជាការកំសាន្ត។

សកម្មភាពខ្លះៗខាងលើរបស់ លោក K01 អត់ឃើញមានអ្នករួមអាជីពណាម្នាក់ប្រតិកម្មឡើយ តែថ្មីៗនេះ លោក K01 ចេញមុខបកស្រាយ ករណីបង្ក្រាបសង្វៀនជល់មាន់របស់កូនប្រសារ លោក ហ៊ុន សាន ស្រាប់តែមានការប្រតិកម្ម និងមានពាក្យធ្ងន់ៗដូចខាងក្រោម៖

 -ស្អីគេ??អាប្អូនខេអាចម៌១…ម៉េចបានជាអ្នកកាសែត១ចំនួនក្លាយជាអ្នកបង្កើតចោរ បង្កើតអសន្តិសុខសង្គមនិងពុករលួយទៅវិញ????

-ហើយតើអាប្អូនឯង មានភ្នែក មានត្រចៀក និងមានខួរទេ?? ដែលហ៊ាននិយាយថាអ្នកកាសែតមិនផ្សាយពីចំណុចអសកម្ម?????

-អាប្អូនឯងមានសិទ្ធិប៉ុណ្ណា??បានជាហ៊ានហៅ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពត៌មាន្យឲ្យដកហូតអាជ្ញាបណ្ណក្រុមអ្នកកាសែត១៥៧នាក់ ដែលសង្ស័យថា បានយកលុយមាន់នៅអរីយក្សត្យទៅវិញ????….ការងារនេះគួរតែជាការងាររបស់ប្រធានសមាគមអ្នកសារពត៌មានទៅវិញទេ….។

អនិច្ចាណាស់!!បងប្អូនអ្នកកាសែតស្មូមទាំងឡាយ ដែលប្រឹងរស់ដោយត្រដាបត្រដួស… មានបងប្អូនខ្លះដែលកំពុងតែជិះម៉ូតូ តាមប្រមាញ់រូបថតនិងពត៌មាននៅក្នុងតំបន់គ្រោះថ្នាក់ ដូចជាល្បែង ឈើ ឬក៏អំពើរខុសច្បាប់…ដើម្បីបានជាពត៌មានផងនិងដើម្បីក្រពះខ្លួនឯងផង….ក្នុងពេលដែល កាសែតចេញផ្សាយម្តងៗ គ្មានពាណិជ្ជកម្ម…..ខ្ញុំដឹងថាបងប្អូន១ចំនួន ពិតជាបានយកលុយគេ ដើម្បីជាថ្នូរ មិនផ្សាយពត៌មាន…ក៏បុន្តែខ្ញុំមិនឯកភាពហ្នឹងខេ០១ ដែលកំពុងតែបោកគ្រាប់បែកកម្ទេចបន្ទាយខ្លួនឯងទេ…សុំលោកប្អូនខេ០១គិតពិចារណាឡើងវិញ….កុំធ្លាក់ខ្លួនជាកញ្ជះអ្នកមានម្នាក់ ហើយបែមកវាយប្រហារបងប្អូនរួមក្រុមឯងទៅវិញ…..។ល។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ