ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធនយក្ស ដឹកឈើប្រណិត ឧកញ៉ា ទ្រី ភាព សង្ស័យថាត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរ ខេត្តកំពង់ឆ្នាំង ដោះលែងបាត់

1 ឆ្នាំ មុន 117 តូ សុផល

ខេត្តកំពង់ឆ្នាំង៖  រថយន្តផ្លារ៉ាហ្វ័័មដឹកឈើមួយគ្រឿងដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ចាប់បានកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧

ដែលបានចាប់យកម ករក្សាទុកមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងនោះ ខាងប៉េអឹមអះអាងថា ជាឈើធ្នង់ដែលជាប្រភេទឈើប្រណិត ចំណែកជំនាញរដ្ឋបាល ព្រៃឈើខណ្ឌកំពង់ឆ្នាំង អះអាងថាជាឈើជាឈើក្រហម ហើយគេមានច្បាប់ PC ទៀត ឥឡូនេះត្រូវបាន លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបញ្ជាអោយរើ ទម្លាក់ត្រួត ពិនិត្យនិងវាស់វែង។

ប្រភពព័ត៌មានបានអោយដឹងថាការចាប់រថយន្តដឹកឈើខាងលើត្រូវបានម្ចាស់ឈើរត់ការយ៉ាងខ្វែងដៃ ខ្វែងជើងនិងបានហៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខណ្ឌកំពង់ឆ្នាំងទៅហូបបាយជាមួយ ក្រោយ មកក៏ មានការសម្របសម្រួល ដោះលែងដោយសាឈើខាងលើត្រូវបានម្ចាស់អះអាង ជារបស់ ឧកញ៉ា ទ្រី ភាព ហើយជាឈើមានច្បាប់(PC) ដឹកចេញពីខេត្តពោធិ៍សាត់ គ្រាន់តែដឹកលើសចំនួនកំណត់ ក្នុងច្បាប់(PC) ប៉ុណ្ណោះ ហើយលើសទីដល់៥០ម៉ែត្រគូបតែប៉ុណ្ណោះ និងត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ធ្វើការពិន័យ បង់ចូលថវិការដ្ឋផងដែ៕

មានអ្នកគេលួចទម្លាយប្រាប់ថា ​​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត និង​អ្នក​ធ្លាប់​រត់ការ​ច្បាប់​ដឹកឈើ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ជា​ធម្មតា​ច្បាប់​ដឹកឈើ​(​ពាក់​មី​PC)​ មេព្រៃ​គេ​ចេញ​ឱ្យ​ដឹកឈើ​តាម​រថយន្ត​ក្នុង​១​ជើង​ៗ​មាន​ចំនួន​តែ​១៨​ម៉ែត្រគូប​ប៉ុណ្ណោះ តែ​នេះ​មេ​ឈ្មួញ​ដឹកឈើ​បាន​ដឹក​ដល់​ជាង​៥៥​ម៉ែត្រគូប​នេះ​បើ​គុណ​តាម​ទំហំ​ទ្រុង​រថយន្ត ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង​បាន​លួច​បិត​លេខ​១៦៨​បន្លំ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ទៅ​ទៀត​ដែល​ក្រុមហ៊ុន​បាន​បញ្ចប់​អាណត្តិ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តពោធិសាត់​ទៅ​ហើយ ។​

ស្របដែល​ពេលគ្មានវត្តមាន​អ្នកសារព័ត៌មានយើង  ​យប់​បន្តិច​រថយន្ត​ដឹកឈើ​លើស​ច្បាប់​រាប់​សឹ​ប​ម៉ែត្រគូប​នេះ​ក៏​បាត់​ខ្លួ​ច​ចេញពី​មន្ទីរ​កសិកម្ម​ខេត្ត​ទាំង​យប់​ទៅ​ដែរ។ ចំណែក​មន្ត្រី​ជំនាញ​វិញ​ពេល​ទូរស័ព្ទ​សួរនាំ​ពី​លទ្ធផល​នៃ​ការ​វាស់វែង​ឈើ​នេះ​គ្មាន​អ្នក​ណា​លើក​ទូរស័ព្ទ​ឆ្លើយ​ប្រាប់​នោះ​ឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!