ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន

1 ឆ្នាំ មុន 60 តូ សុផល

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​២០​ នាទី​៣០​នាទី​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​

ដឹកនាំ​ដោយ​លោក​ ណុ​ប​ ផា​ អភិបាលរង​ខណ្ឌ​ តំណាង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួម​មាន​កម្លាំង​សាលា​ខណ្ឌ​ នគរបាល​ខ​ណ្ឌ​ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​​ កម្លាំង​សាលាសង្កាត់​ និង​កម្លាំង​ នគរបាល​ប៉ុស្តិ៍​ ចំនួន​៤​ប៉ុ​ស្ត៍​ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ ចំណុច​មុខ​វត្ត​និរោធ​ ផ្លូវជាតិ​លេខ​១​ ភូមិ​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ។

​បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ ​លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​បាន​ឲ្យ​ដឹង​ថា​ជន​ សង្ស័យ​ឈ្មោះ​ ម៉ឹង​ រិ​ទ្ធី​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​ឯកជន​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​។​

​វត្ថុ​តាង​មានៈ​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​គ្រឿងញៀន​)​ មួយ​កញ្ចប់​ថង់​តូច​​ ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ សេរី​ ២០១៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1X-8880​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥១១២៩១៥ ​ ទូរស័ព្ទ​ដៃ​ មួយ​គ្រឿង​ ម៉ាក​ iPhone6​ ពណ៌​ទឹកមាស​ លេខ​ស៊ី​ម​ ០៩៦៨៣៥៩៤៣១​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវ​នីតិវិធី​ ៕ ​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!