ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ចោលប្រពន្ធទាំងវ័យក្មេង ក្រោយខ្សែភ្លើងឆក់ខណៈកំពុងឡើងបាញ់ថ្នាំ ក្នុងការដ្ឋានមួយកន្លែងនៅសង្កាត់ទឹកថ្លា

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ បុរសជាជាងបាញ់ថ្នាំផ្ទះម្នាក់បានឆក់ខ្សែរភ្លើងហើយត្រូវបានក្រុមការងារបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់បានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីពេទ្យ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង១៦និង១៥នាទីរសៀលថ្ងៃទី២៦កក្កដា២០១៦នៅការដ្ឋានផ្ទះល្វែងសង់ថ្មីភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពអោយដឹងថា បុរសដែលស្លាប់ឈ្មោះឈុម ពេញ ហៅ ផល អាយុ២៥ ឆ្នាំមុខរបរជាងបាញ់ថ្នាំស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិអូម៉ាល់ឃុំអំពិលទឹកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

តាមសំដីបុរសឈ្មោះសាត សេត អាយុ៣៦ឆ្នាំមុខរបរជាមេការស្នាក់នៅភូមិជម្ភូវ័ន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យបានប្រាប់ថានៅមុនកើតហេតុជបរងគ្រោះបានឡើងទៅជាន់ទី២ក្នុងការដ្ឋានខាងលើដោយឡើងបាញ់ថ្នាំនៅសុមឥដ្ឋខ្យល់ដោយដៃម្ខាងកាន់ក្បាលបាញ់ថ្នាំនិងដៃម្ខាងទៀតបាន់រ៉ូឡូខ្សែរភ្លើងហើយទំនងឆ្លងចរន្តរ៉ូឡូហើយទើបបណ្តាលអោយឆក់នោះភ្លាមៗក្រុមការងារបានដឹកតាមរថយន្តយកមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់បានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យកន្លែងកើតហេតុហើយឃើញថាបុរសខាងលើពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងខ្លួនឯងពិតប្រាកដមែននិងបានប្រគល់សពអោយទៅសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ