ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា

8 ខែ មុន 38 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការក្រសួង ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

បានទទួលជួបលោកជំទាវ Pramila Rani Brahma រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា និងក៏បានសំណូមពរដល់លោកជំទាវរដ្ឋមន្រ្តី ជួយផ្សព្វផ្សាយបន្ត ដើម្បីឲ្យវិនិយោគិនឥណ្ឌាមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

លោកជំទាវ Pramila Rani Brahma បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានទទួលជួប និងរៀបរាប់អំពីកម្ពុជាយ៉ាងក្បោះក្បាយ ហើយលោកជំទាវរដ្ឋមន្ត្រីសន្យានឹងផ្សព្វផ្សាយបន្ត។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំ Global Investors Summit “Advantage Assam” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងគូវាហាទី នៃសាធារណរដ្ឋឥណ្ឌា។

ឆ្លើយតបនឹងការអញ្ជើញរបស់លោកជំទាវរដ្ឋមន្ត្រី ឯកឧត្តម ឈួន ដារ៉ា បានទទួលយកទៅជម្រាបជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីសុំការសម្រេច។

#អត្ថបទ៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ