ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ នៅសង្កាត់ទឹកថ្លា ម្សិលម៉ិញ ទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ 

8 ខែ មុន 99 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌសែនសុខ

ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសម្បែងអស់៥ខ្នងផ្ទះ ស្មើនឹង៥គ្រួសារ កាលពីរសៀលថ្ងៃទី ១១ ខែ ធ្នូ​ ឆ្នាំ ២០១៧ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្តាត់ទឹកថ្លា ។​

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។

ជាមួយគ្នានោះ​ លោកក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ ថវិកាចំនួន៦០មុឺនរៀល មី២កេស ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស​ ​ទឹកដោះគោ១០កំប៉ុង ស្ករស១១កញ្ចប់ អំបិល១គីឡូក្រាម តែ១០កញ្ចប់ មុង១ ភួយ១ កន្ទេល១ ខ្នើយ១ តង់១ ។

ក្នុងនោះក្រុមការងាររបស់ក្រសួងសុខាភិបាល បានចូលរួមជួយឧបត្ថម្ភនូវ ថវិកាចំនួន៤០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគចំនួន៤មុខ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ