ព្រឹតិ្តការណ៍ថ្មីៗ

លោក លី សាវេត អភិបាលរងខេត្តកំពត អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ សិក្ខាសាលាសមាហរណកម្មផែនការឃុំ ថ្នាក់ស្រុក និងកម្មវិធី វិនិយោគបីឆ្នាំរំកិល

10 ខែ មុន 50 តូ សុផល

កំពត៖ នៅថ្ងៃច័ន្ទ ០៩ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៧ វេលាម៉ោង ១០ និង ០០ព្រឹក នៅសាលាស្រុកបន្ទាយមាស បានរៀបចំពិធីបិទ សិក្ខាសាលាសមាហរណកម្មផែនការឃុំ ថ្នាក់ស្រុក និងកម្មវិធី វិនិយោគបីឆ្នាំរំកិល ក្រោមអធិបតីភាព លោក លី សាវេតអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត និងមានសមាជិកសមាជិកាអញ្ជើញចូលរួម ចំនួន៩៣នាក់។

លោកអភិបាលស្រុកបានមានប្រសាសន៍ថាសម្រាប់គម្រោងថ្នាក់ស្រុកដែលបានស្នេីឡេីងគឺមានចំនួ ៧៩ គម្រោង បានទទួលការគាំទ្រចំនួន ៤៩ គម្រោង ស្មើនឹង ៦២% គម្រោងថ្នាក់ឃុំបានស្នេីឡេីង មាន ចំនួន ២៨៦ គម្រោង នឹងបានទទួល ការ គាំទ្រចំនួន ៨២ គម្រោងស្មើនឹង ២៩ %។


ឆ្លៀតក្នុងពិធីនេះដែរ លោកអភិបាលរងខេត្ត បានមាន ប្រសាសន៍ កោតសរសើរ និងការខិតខំប្រឹងប្រែងធ្វើការងារកន្លងមកសម្រាប់មន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសថ្នាក់មូលដ្ឋានផ្ទាល់ ដែលបានអនុវត្តតួនាទីភារកិច្ច និងបង្កើតសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនប្រើប្រាស់តាមតំរូវការជាក់ស្តែង ។

បន្ថែមពីនេះទៀតលោកបានស្នេីសុំឱ្យមន្ទីរ អង្គភាពពាក់ពន្ធ័ បន្តជួយគាំទ្រគម្រោងថ្នាក់ស្រុក និងថ្នាក់ឃុំ ដែល បានលេីកឡេីងដើម្បីឱ្យសម្រេចបានតាម ផែនការ ដេីម្បីធ្វេីយ៉ាង ណាឱ្យផលនៃគម្រោងទាំងនេះបានជាគុណប្រយោជន៏ដល់ប្រជាជននៅមូលដ្នានប្រើប្រាស់បាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ