ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់មួយរយៈ! អភិបាលរងខណ្ឌទួកគោកម្នាក់ លេចមុខមកជួយសម្របសម្រួល កម្មករកម្មការិនី នៅមុខក្រសួងការងារ

1 ឆ្នាំ មុន 132 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី១២ធ្នូ២០១៧ នៅចំនុច ក្រសួងការងារ ឋិតនៅ ផ្លូវ ១១០ (សហព័ន្ធ) ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទះលគោក

កម្មករកម្មការិនី មកពីរោងចក្រណាន​​តាយ ស្ថិតនៅ អាគារD ភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភ្នំពេញ បានមកដាក់ប្រមូលផ្តុំគ្នា នៅមុខក្រសួងការងារ ចំនួនប្រមាណ ៦០ នាក់ ។

ក្នុងគោលបំណងដាក់ញត្តិជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ ដេីម្បីសុំកិច្ច អន្តរាគមន៍ ចំនួន២ចំនុចដូចខាងក្រោម៖
១ ទាមទារ អោយក្រុមហ៊ុន គិតប្រាក់អតីតភាព ជូនពួកគាត់ ។
២ បញ្ជាក់អោយបានច្បាស់ថា រោងចក្រនៅបន្ត រឺបិទទ្វារ ។

មូលហេតុ ក្រុមហ៊ុនផ្តាច់កិច្ចសន្យាជាបន្តបន្ទាប់គ្មានកម្មករណាបានបន្តកុងត្រាថ្មីនោះទេ។

ក្នុងឪកាសនោះដែរ គេឃើញវត្តមាន លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដែលបានបាត់មុខ និងផ្អាក់សកម្មភាពមួយរយៈមិនដឹងមូលហេតុ បានលិចមុខសារជាថ្មីម្តងទៀត មកជួយសម្របសម្រួល និងចែកទឹកជូនបងប្អូនទាំងអស់ពិសារ។

ការងារបែបនេះ បើលោក ប៉ាង លីដា គួរតែបបួល លោក ឯក ឃុនឌឿន អភិបាលខណ្ឌត្រូវជាមេកើយស្រាប់ មកដែរពិតជាល្អមិនខាន ម្តេចមកយកមុខយកមាត់អីតែឯង?

ជាលទ្ធផល នៅម៉ោង ១៤ និង ៣០នាទី ខាងក្រសួងបានអនុញាត្តអោយតំណាង កម្មករ១៥នាក់ ចូលរកដំណោះស្រាយនៅក្នុងក្រសួងការងារ ។

លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!