ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យករណីរំលោភសេពសន្ធវៈលើអនីតិជន

2 ឆ្នាំ មុន 1 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ០៣: ០០នាទីជិតភ្លឺ នៅភូមិគោល ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ មានករណីរំលោភសេពសន្ធវៈលើអនីតិជន បង្កដោយជនសង្ស័ឈ្មោះ កប ប៊ុនថា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ នៅភូមិកើតហេតុ បានធ្វើសកម្មភាព ចាប់រំលោភ កុមារី ឈ្មោះ សល់ ស្រីតី អាយុ ១១ឆ្នាំ ខណៈពេលឪពុកម្តាយជនរងគ្រោះចេញទៅជៀជ័រកៅស៊ូនៅម៉ោងប្រហែល ០២រំលងអាធ្រាត ហើយទុកកូនតូចៗ ចំនួន ០៣នាក់ ដេកនៅសំយ៉ាបមុខផ្ទះ។

ក្រោយពេល ទទួលបានបណ្តឹង ពីគ្រួសារជនរងគ្រោះ និងការអះអាងរបស់ជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកអធិការដ្ឋាន ធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតានីតិវិធី។

13265967_588549094654950_2764675247855254214_n 13266067_588549107988282_5777615845886428607_n

photo_2016-04-19_05-24-36

11872305_10153513108267508_7760316066293043812_o} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ