ព្រឹតិ្តការណ៍ថ្មីៗ

ឡានប្រភេទធនយក្សដឹកជញ្ជូនឥវ៉ាន់ទីផ្សារ និងកសិផលកសិកម្មលើសទម្ងន់ និងឡានសាំយ៉ុងដឹកឈើកំពុងដង្ហែរក្បួនយ៉ាងគគ្រឹកគគ្រេង

5 ខែ មុន 72 តូ សុផល

ខេត្តក្រចេះ៖ ជារាងរាល់យប់ថ្ងៃមានឡានគ្រប់ប្រភេទធ្វើដំណើរយ៉ាងអាណាធិបតេយ្យ

ជាពិសេសគឺឡានរកសុីដាក់ឥវ៉ាន់ខុសច្បាប់និងឡានដាក់ឥវ៉ាន់ស្របច្បាប់តែផ្ទុកលើសទម្ងន់ដូចមានរូបភាពនៅខាងក្រោមឡានទាំងអស់នោះសុទ្ធតែបង្កឲ្យមានផលប៉ះពាល់ដល់សុវត្ថភាពប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណ:ជនទូទៅ។

ជាក់ស្នៅតែង នៅថ្ងៃទី12ខែធ្នូ2017 មានឡានសាំយ៉ុងជាច្រើនជា៣០ទៅជាង៤០ឡានក្នុងមួយយប់ដឹកឈើយ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរ ឬជំនាញទប់ស្កាត់ទាល់តែសោះប្រហែលជាបានលាភសក្ការៈហើយមើលទៅ បានឡានទាំងនោះធ្វើដំណើរយ៉ាងរលូនចាប់តាំងពីខេត្តស្ទឹងត្រែងឆ្លងតាមខេត្តក្រចេះនិងខេត្តត្បូងឃ្មុំដោយរលូន។

រីឯឡានប្រភេទធនយក្សវិញនោះដឹកឥវ៉ាន់ដោយប្រមូលផលដំឡូងដាក់លើសចំណុះហូរហៀរជ្រុះតាមដងផ្លូវដែលបង្កឲ្យប្រជាពលរដ្ឋធ្វើដំណើរយ៉ាងពិបាក រីឯក្រសួងសារធារណៈការដឹកជញ្ជូនខេត្តក្រចេះវិញនោះក៏ធ្វើមិនឃើញដែរឬមួយដូចជារូបប្រធានគមនាគមន៍សារធារណៈការខេត្តក្រចេះនោះដោយលោកស្រី ស្រស់ធ្វើមិនដឹងឮឬប្រហែលបានលាភសក្ការៈប្រមូលផលពីកូនចៅនៅតាមកូលដៅហើយមើលទៅបានធ្វើយ៉ាងនេះ។

ដោយ៖កែវ ឆូយ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ