ព្រឹតិ្តការណ៍ថ្មីៗ

លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខនាំយកថវិការទៅប្រគល់ជូនស្រីមេម៉ាយជាភរិយារបស់អតីតយុទ្ធជន ដែលបានទទួលមរណភាព

10 ខែ មុន 159 តូ សុផល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៩ ធ្នូ ២០១៧ នេះ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង ប្រធានសមាគមន៍ អតីតយុទ្ធជន កម្ពុជខណ្ឌសែនសុខ និងជាអធិការខណ្ឌសែនសុខ

បានដឹកនាំមន្រ្តីនគរបាលមួយចំនួន នាំយកថវិកា មរណះសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារ សពអតីតយុទ្ធជនឈ្មោះ ប្រាក់ សុភា អតីតអាវុធហត្ថចូលនិវត្តន៍ ដែលមានទីតាំងផ្លូវ២០១១ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ក្នុងឱកាសនាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពនាពេលនេះ លោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំផ្ទាល់ ពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងពីសំណាក់សនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលតែងតែផ្ញាំផ្ញើឲ្យមន្រ្តីនគរបាលក្រោមឱវាទ និងអធិការតាមបណ្តាខណ្ឌ ត្រូវយកចិត្តទុកដាក់ទៅលើគ្រួសារយុទ្ធជន ចំពោះការស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោក ហួរ ម៉េងវ៉ាង បានថ្លែងថា បើទោះបីថវិការទាំងនេះ មានតិចតួចតែក៏អាចជួយសម្រួល បានមួយកំរិតថែមទៀត។ នៅចំពោះមុខគ្រួសារយុទ្ធជន ខាងលើនេះ លោកអធិការ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលលោកតែងតែយកចិត្តទុកដាក់ និងដោះស្រាយទុកលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនពលីជានិច្ច មិនដែលបានបោះបង់ប្អូនចោលម្តងណាឡើយ ជាក់ស្តែងដូចជាថ្ងៃនេះ។

នៅក្នុងឱកាសនោះក្រុមគ្រួសារនៃសព និងសូមជូនពរដល់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឱ្យមានសុខភាពល្អ និងដឹកនាំប្រទេសជាតិឱ្យសុខសន្តិភាព និងមានការរីកចំរើនជាបន្តបន្ទាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ