ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញាក់ព្រើត! លោក ឃ្លាំង ហួត ថាទឹកដីខណ្ឌជ្រោយចង្វារ គឺគ្មានល្បែងសុីសងគ្រប់ប្រភេទដាច់ខាត ទោះជាមានច្បាប់ក៏ដោយ..?

9 ខែ មុន 221 តូ សុផល

លោក ឃ្លាំង ហួត ៖ សូមបិទជាបន្ទាន់ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ គឺគ្មានល្បែងសុីសងគ្រប់ប្រភេទដាច់ខាត ទោះជាមានច្បាប់ក៏ដោយ

អ្នកអនុញ្ញាតិច្បាប់ត្រូវទទួលខុសត្រូវមុខ ច្បាប់ខ្លួនឯង គណះបញ្ជាការខណ្ឌមិនទទួលដឹងលឺឡើយ ព្រោះពាក្យថាល្បែងគ្មានចំណេញអ្វីដល់សង្គមទេ ហើយក៏គ្មានចំណូលអ្វីដល់រដ្ឋដែរ ក្រៅតែពីបំផ្លាញដល់សង្គមជាតិ នឹងប្រជាជន។

កន្លែងបើកល្បែងភ្នាល់មួយកន្លែង ជ្រោគក្រោមស្លាក អុីនធេីណែត រៀបចំរួចអស់ហើយ ចាំតែដេញវេលាល្អតែប៉ុណ្ណោះ ត្រូវបាន លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុនសែន នឹងជាអភិបាលខណ្ឌជ្រោយចង្វារ ទទួលបានដំណឹងភ្លាម បញ្ជាគណះបញ្ជាការឯកភាពខណ្ឌចុះបិទភ្លែត ។

នារសៀលម៉ោង២៖៣០នាទីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹក នាំដោយលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ បាន ដឹកនាំកម្លាំងចំរុះចុះពិនិត្យទីតាំងផ្ទះល្វែងលេខA០៤ បុរី River Town ភូមិ៣ សង្កាត់ជ្រោយចង្វារ ដែលសង្ស័យថាបើកល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ។

អ្នកគ្រប់គ្រងបានអះអាងថាទីតាំងនេះទើបតែបើកបាន២-៣ថ្ងៃប៉ុណ្ណោះ រួចបិទវិញ ព្រោះកំពុងស្នើសុំច្បាប់អនុញ្ញាត។

ក្រោយពីបានស្តាប់ការអះអាងរបស់អ្នកគ្រប់គ្រងរួចហើយ លោកអភិបាល រង បានណែនាំឱ្យបិទទាំងស្រុង រដ្ឋបាលខណ្ឌមិនអនុញ្ញាតឱ្យបើកជាដាច់ខាត ពុំដូច្នោះទេនឹងចាត់វិធានការតាមនិតិវិធី។

ពលរដ្ឋពិតជាស្ងើចសរសើរ និងការផ្តេជ្ញារបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដែលហ៊ានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ចាំមើលបទបញ្ជាមានប្រសិទ្ធភាពបានកំរិតណា មានតែតាមដានបន្ត។

ចុះខណ្ឌ១១ទៀត ហ៊ានធ្វើដូចលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដែរឬទេ ជាពិសេស លោក ឯក ឃុនឌឿន អភិ​បាលខណ្ឌទួលគោក លោក លឹម សុភា អភិបាលខណ្ឌ៧មករា និង លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និង លោក សុខ សម្បតិអភិបាលខណ្ឌព្រែកព្នៅ ដែលពលរដ្ឋតែងលើកឡើងថាដេកលក់មិនភ្ញាក់នោះ តើពេលណាបានរលឹកដូចគេ…?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ