ព្រឹតិ្តការណ៍ថ្មីៗ

លោក ចេង មុនីរ៉ា ៖ ប្រើគ្រឿងញៀន​ គឺបំផ្លាញគ្រួសារ​ និងបំផ្លាញ់សង្គម

1 ឆ្នាំ មុន 42 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៧​ នៅសាលាខណ្ឌច្បារអំពៅមានរៀបចំវេទិកា​ ជួបជាមួយវិស័យឯកជន​

ដើម្បីអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ខុសច្បាប់លើកទី២​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៏ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ ។

ខ្លឹមសារនៃវេទិកា​នៃផ្តោតសំខាន់ទៅលើ៖

១ ត្រូវខិតខំធ្វើឲ្យប្រជាពលរដ្ឋទូទៅកាន់តែមានការយល់ដឹងថែមទៀត អំពីគ្រោះថ្នាក់ និងផល​អវិជ្ជមាន​ដែល​កើតចេញពីគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារ​សុខមាលភាព​សង្គម ដោយត្រូវយកចិត្តទុក​ដាក់​ផ្តោតការអប់រំឲ្យចំគោលដៅ និងមុខសញ្ញាងាយ​រងគ្រោះ។

២ ជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេស ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មដែលងាយកើតមានបទល្មើសគ្រឿងញៀន និងសិល្បៈករសិល្បៈការនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការ សង្គមស៊ីវិល ឲ្យបានគ្រប់រាជធានី ខេត្ត រហូតដល់មូលដ្ឋាន សំដៅប្រមូលផ្តុំឲ្យមានការចូលរួម សហការ​​គាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន។

៣ ពង្រឹងចំណាត់ការវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យ​បានហ្មឺងម៉ាត់ ចំពោះ​គោលដៅដែល​ងាយ​បង្កឬកើតមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមរយៈការជំរុញឲ្យ​មានការកំណត់ភូមិសាស្រ្ត និង​គោល ដៅ​​អាទិភាពជាក់លាក់ ព្រមទាំងមានកម្មវិធីការងារសម្រាប់​កិច្ចការនេះច្បាស់លាស់ជាប្រចាំ។

៤ ជំរុញការរិះរកនីតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានា ដែលត្រូវបានរឹបអូស និងបង្កក ពាក់ព័ន្ធ​នឹងបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័សដើម្បីប្រសិទ្ធភាព ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៥ ជំរុញការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូល​ពីក្រៅ​ប្រទេស និងស្រាវជ្រាវ បង្ក្រាបឲ្យបាននូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ព្រមជាមួយនឹងការ​យក​ចិត្តទុកដាក់ក្នុងការថែបំប៉ន និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការ​អន្តរ ជាតិ សំដៅ​ធ្វើឲ្យប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់។

៦ ជំរុញឲ្យបានសម្រេច ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់​ជាតិ និង​មណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងស្តារ នីតិសម្បទាតាមរាជធានីខេត្ត ដែលមានអំណោយផល ស្រប​ជាមួយ​​នឹងការ លើកកម្ពស់សមត្ថភាព គុណភាព និងពង្រីក​សេវា​ព្យាបាលដោយផ្អែកលើសហគមន៍។

ជាមូលដ្ឋានក្នុងការអនុវត្តការវិធានការទី២ ខាងលើ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេទិកានេះ​ដើម្បីជួបជាមួយ​វិស័យឯកជន សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការ​​គាំទ្រទាំងសកម្មភាព​ក្នុងចលនា​ជាតិ​ប្រយុទ្ធ​ប្រឆំាង​គ្រឿងញៀន និងពង្រឹងការ ស្វែងយល់បន្ថែមនិងផ្សព្វផ្សាយបន្ត ក្នុងការអនុវត្តយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនខុសច្បាប់នេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!