ព្រឹតិ្តការណ៍ថ្មីៗ

ចោរថ្លើមធំ ហ៊ានចូលកាច់សោកម៉ូតូដល់ក្នុងបន្ទប់ ម្ចាស់ទាន់ស្រែកផ្អើលរត់ដេញចាប់បានម្នាក់

5 ខែ មុន 137 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ស្វាគមន៍ ដៃ និងឃឭជើង ហើមភ្នែកឃ្លឹប បូរមាត់ហើមស្បេះ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់

បន្ទាប់ពីចូលទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូដល់ក្នុងបន្ទប់ កាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុក ចាន់ប៊ុនដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន មាន ស្រុកកំណើតភូមិព្រែកឡុង ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ អង្គតាសោម ឃុំ ញ៉ែញ៉ង់ ស្រុក ត្រំកក់ ខេត្តតាកែវ ។ រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេចម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-7270 ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនមានបក្ខពួក៣នាក់ ២នាក់ទៀត ឈ្មោះ សាយ និងឈ្មោះ រ៉ូ ជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ចេញពីផ្ទះហ្គេមបាញ់ត្រី ម្តុំផ្លូវរថភ្លើង ត្រឡោកបែក ឌុបគ្នាមកដល់ចំណុចខាងលើ ឃើញម៉ូតូ និច នៅក្នុងផ្ទះ មិនឃើញម្ចាស់ ឈ្មោះ សាយ ចូលទៅកាច់សោ ក ហើយ បានខ្លួនចូលទៅអូសចេញ តែត្រូវបានម្ចាស់ចេញមកទាន់ស្រែក រត់គេចទៅដល់ ទីស្នាក់ការភូមិ ពលរដ្ឋដេញចាប់បានតែម្តង ចំណែក ២នាក់ទៀតរត់គេចបាត់ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូដាក់ទុកដល់ក្នុងបន្ទប់ ចាក់សោក ត្រឹមត្រូវ ហើយរវល់តែហូបហាយ នៅខាងក្រោយ ចេញមកវិញ ឃើញជនសង្ស័យ កំពុង អូសម៉ូតូចេញ ស្រែកឆោឡោ ចោរៗផ្អើលប្រជាពលរដ្ឋក្នុងភូមិ ជនសង្ស័យ រត់គេចទៅដល់ទីស្នាក់ការភូមិ ដេញតាមទាន់ ចាប់បានម្នាក់ ពលរដ្ឋស្វាគមន៍វាយទ្រមខ្លួន ហើយប្រគល់ឲ្យប៉ូលីស ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

ជនសង្ស័យ ក្រោយពីពលរដ្ឋចាប់ខ្លួនបាន វាយបណ្តាលឲ្យរងរបួសរួច នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ