ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ណាស់! ដើមឈើធំងាប់ពុកផុយ ទុកទាល់តែព័ត៌មានស្រែក

5 ខែ មុន 41 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីទទួលព័ត៌មានស្តីពីការផុសផ្សព្វផ្សាយតាម Page Facebook ABC ដែលប្រជាពលរដ្ឋស្នើអោយអាជ្ញាធរខណ្ឌសែនសុខ

ចុះពិនិត្យមើលដើមឈើធំងាប់ពុកផុយមួយដើមនៅក្នុងដីឡូតិ ស្ថិតនៅចំណុចស្ពានអាកាសថ្មីស្តុបដីហុយ តាមបណ្តោយវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ភ្លាមៗនោះ រដ្ឋបាលខណ្ឌសែនសុខបានចាត់ក្រុមការងារចុះពិនិត្យ និងបានទាក់ទងទៅម្ចាស់ដីឡូតិ៏ខាងលើអោយចូលរួមសហការកាប់ដើមឈើធំនេះចេញជាបន្ទាន់ ដើម្បីការពារខ្លាចបាក់ធ្លាក់បង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទៅមកតាមដងវិថី លុះដល់រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ម្ចាស់ដីឡូតិក៏បានដាក់កម្លាំង និងរថយន្តស្តូចកាប់ដើមឈើធំងាប់ពុកផុយនេះចេញបានរួចរាល់ហើយ ។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ