ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញជនជាតិវៀតណាម២៣នាក់ទៀតគ្មានលិខិតឆ្លងដែន ក្នុងហាងកាហ្វេ យីហោ “ដារលីង”

1 ឆ្នាំ មុន 71 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ធ្នូ ២០១៧ វេលាម៉ោង០៩និ៣៥នាទី ដោយបានការ អនុញ្ញាតពី លោកឧត្តមសេនីយ៍ទោស្នងការរងទទួលផែនអន្ដោរ ប្រវេសន៍ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី

ដឹកនាំដោយ អនុសេនីយន៍ឯក ប៉ាន់ ប្រុស ជានាយរងផ្នែក បានចុះសហការ ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជនជាតិវៀតណាមដែលលួចឆ្លងដែននិង កំពុង ស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងតាមបណ្ដោយផ្លូវ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧ មករា ជាលទ្ធផលៈពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ២៣នាក់ (ស្រី០៩នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!