ព្រឹតិ្តការណ៍ថ្មីៗ

ខឹងស្រីស្នេហ៍​មិន​ព្រម​ជក់​ថ្នាំញៀន​ជាមួយ​ វាយ​ប៉ោងមុខ​ប៉ោង​ភ្នែក បណ្តាល​ឲ្យ​រងរបួស !

10 ខែ មុន 358 តូ សុផល

ខេត្តបន្ទាយ​មាន​ជ័​យ ៖ ហេតុការណ៍នេះ កើតឡើង​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ត្រូវ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន​អ្នកបង្ក​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នារី​រងគ្រោះ។

ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ ឈ្មោះ វ៉ា វិចិត្រ អាយុ៣១ឆ្នាំ ស្នាក់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ ជា​កម្មករ បាន​អះអាង​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​ប្រមាណ១២យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ខ្លួន​ត្រូវបាន​ស្ត្រី​ម្នាក់ ដែល​តែងខ្លួន​ជា​ប្រុស(ខ្ទើយ)​ឈ្មោះ ហ៊ុម លក្ខណា ហៅ​ល័​ក្ខ អាយុ២៧ឆ្នាំ ស្នាក់​ជាមួយគ្នា វាយ​ធ្វើបាប​នឹង​ដាល់ បណ្តាល​ឲ្យ​ជាំភ្នែក គ្រា​ដែល​សុំ​លុយ១០០០បាត មិនបាន​នឹងមិន​ព្រម​ជក់​ថ្នាំញៀន​ជាមួយ។

ក្រោយ​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ ក្នុង​បន្ទប់​ស្នាក់នៅ​ខាងលើ បាន​រកឃើញ​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួន នឹង​បាន​ឃាត់ខ្លួន​យកមក​សួរនាំ​តែម្ដង។

នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​ដែល​ខ្លួន​ជា​ប្រុស បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ថ្នាំញៀន ជាច្រើន​ខែ​មកហើយ ។ ហើយ​អ្វីដែល​ខ្លួន​ឈានដល់​ការ​វាយ​លើ​ស្ត្រី​រងគ្រោះ គឺ​មកពី​សុំ​លុយ១០០០បាត​ទិញ​ថ្នាំញៀន​ថែម​មិនបាន។

បន្ទាប់ពី​បានទទួល​បាន​ចម្លើយសារភាព កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ