ព្រឹតិ្តការណ៍ថ្មីៗ

ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីការទំនាក់ទំនងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត លៀវនីង

1 ឆ្នាំ មុន 61 តូ សុផល

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទីព្រហស្បតិ៍ ទី០៤រោច ខែមិគសិរ ឆ្នាំរកា នស្វស័ក ព.ស ២៥៦១

ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុមានប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការទំនាក់ទំនងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្ត លៀវនីង ។

ក្រោមអធិបតីភាព ឯកឧត្តម យន្តមីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូ ខេត្ត លៀវនីងនៃសាធារណរដ្ឋប្រជាមានិត ចិន ដែលមានសមាសភាពចំនួន១៤រូប ដឹកនាំដោយលោក ពីង ជីកាង អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្ត លៀវនីង ហើយតំណាងដែលចូលរួមចុះហត្ថលេខាមាន លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាល រងខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ពីង ជីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយសភាប្រជាជនខេត្ត លៀវនីង។

នៅលើកំណត់ហេតុស្ដីពីការទំនាក់ទំនងមិត្តភាពនិងកិច្ចប្រតិបត្តិការរវាងខេត្តទាំងពីរនេះ ដោយអនុលោម លើគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមស្ដីពីការទំនាក់ទំនងនិងចងសម្ព័ន្ធភាពការទូតរវាងប្រទេសទាំងពី(កម្ពុជា -ចិន) និងដើម្បីពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចការប្រតិបត្តិការរវាងខេត្តទាំងពីរ និងផ្អែកតាម កិច្ចពិភាក្សារវាងភាគីទាំងពីរខេត្តលៀវនីង និងខេត្តព្រះសីហនុ បានព្រមព្រៀង គ្នាក្នុងការចុះហត្ថលេខាលើកំណត់ហេតុនេះ ចំនួន៤គឺ 


១ ភាគីទាំងពីរឯកភាពពង្រឹងការផ្លាស់ប្ដូរទំនាក់ទំនងមិត្តភាពដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរដោយអនុវត្តតាមគោលការណ៍សមធម៌ និងផ្ដល់ផលប្រយោជន៍គ្នា ទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ឱសថស្ថាន និងវប្បធ័ម។
២ ភាគីទាំងពីរនឹងផ្ដល់ការគាំទ្រចាំបាច់នានាដល់អង្គភាពពាក់ព័ន្ធនិងវិស័យឯកជនដើម្បីឈានទៅដល់ការបង្កើតទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាង ខេត្តទាំងពីរ។
៣ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ នៃខេត្តទាំងពីររក្សាការទំនាក់ទំនងនិងពិគ្រោះយោបល់ឲ្យបានទៀងទាត់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងការធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមករបស់ភាគីទាំងសងខាង។
៤ ភាគីទាំងពីរ អាចពិគ្រោះយោបល់ បន្ថែមអំពីការពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យមួយចំនួនដែលពុំទាន់មានចែងនៅលើលិខិតនេះ។


នៅក្នុងចំណាត់អារម្មណ៍ របស់គណៈអធិបតី ខេត្តទាំងពីរនៃប្រទេសទាំងពីរបានបង្ហាញឲ្យឃើញថាឆ្លងតាមការទំនាក់ទំនងរវាងខេត្តលៀវនីង និង ខេត្តព្រះសីហនុបានបង្កើតឲ្យមានភាពល្អប្រសើរឡើងក្នុងការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងបង្កើតឱកាសឲ្យពាណិជ្ជកររួមគ្នាដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ ក៍ដូចជាវិស័យផ្សេងៗទៀត
អោយកាន់តែប្រសើរឡើង៕ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!