ព្រឹតិ្តការណ៍ថ្មីៗ

នាយឧត្តមសេនីយ៍ នេត សាវឿន ប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី

1 ឆ្នាំ មុន 154 តូ សុផល

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ

បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងកម្លាំងនគរបាលជាតិក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។


ជាមួយនឹងការប្រតិកម្មនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានផ្តាំទៅលោក សម រង្ស៊ី ថា កងកម្លាំងនគរបាលជាតិទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងកម្លាំងនគរបាលជាតិស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។


ប្រតិកម្មនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាលជាថ្មីម្តងឲ្យកងកម្លាំងនគរបាលជាតិបញ្ឈប់ការគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី ស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះថា «ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិ អាទណ្ឌិត សម រង្ស៊ី ត្រូវដឹងឲ្យច្បាស់ពីសារបានរបស់កងកម្លាំងនគរបាលជាតិកម្ពុជា។ កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីថែរក្សា ការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ប្រទេសជាតិ។ ដូច្នេះកងកម្លាំងនគរបាលជាតិទាំងអស់បានបូជាជីវិត ដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈទេសៈក៏ដោយ»។


សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេច តេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងកម្លាំងនគរបាលជាតិកម្ពុជាចេញមកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!