ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់ពីបទលួចកាប់គាស់ទម្លុះទម្លាយទូរATM

10 ខែ មុន 134 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង០៣ និង១៣នាទី កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ

សហការជាមួយកំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោសកាប់ គាស់ទម្លុះទម្លាយ(ទូរATMធនាគារABA)នៅមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវឃាត់ខ្លួន

១. ឈ្មោះZAMETNYA ALEXANDER ភេទប្រុសអាយុ៣១ឆ្នាំជនជាតិរុស្សីមុខរបរមិនប្រាកដទីលំនៅមិនប្រាកដ កាន់លិខិតឆ្លងដែនលេខ724584016 ។

២.ឈ្មោះTELENKOV IVAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិរុស្សី មុខរបរ មិនប្រាកដ មានទីលំនៅមិនពិតប្រាក គ្មានលិខិតឆ្លងដែន។ វត្ថុតាងចាប់យកបានមាន ខ្សែ អេឡិចត្រូនិច ប្រើឌុយUSB មួយ ដាក់ ថ្ម អំពូលភ្លើង .កូនកាំបិតចុចមួយ .លិខិតឆ្លងដែន មួយ លេខ724584016 .ម៉ូតូមួយគ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកមាសពាក់ស្លាកលេខព្រៃវែង 1I 4505.សក់ពាក់ចំនួនមួយដុំនិងទូរសព្ទ័ដៃចំនួន០៣គ្រឿង ម៉ាក អាយហ្វូន7ផ្លើសមួយពណ៌ខ្មៅ.ម៉ាកNOKIAចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ