ព្រឹតិ្តការណ៍ថ្មីៗ

លោកអធិការខណ្ឌដង្កោដឹកនាំកម្លាំងចុះចែកសៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៏ទោ ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ រួមដំណើរដោយ លោកនាយផ្នែកស្ថិតិនគរបាលខណ្ឌ លោកចៅសង្កាត់គងនយ លោកនាយប៉ុស្តិ៍គងនយ បានចុះចែកសៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី ២៥ខែ ឧសភា ឆ្នាំ ២០១៦។នៅក្នុងខណៈនោះដែរ ដោយមើលឃើញពីស្ថានភាព គ្រួសារមួយមានកូនចំនួន៤នាក់ នៅក្នុងបន្ទុកគ្រួសារ និង មានជីវភាពទីទ័លក្រ ព្រមទាំងមានប្អូនស្រីម្នាក់ដែលមានសតិមិនសូវគ្រប់ ទៀតផងនោះ លោកអធិការរួមនិងក្រុមការងារ បាននាំយក អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ទៅឧបត្ថម្ភដល់គ្រួសារនោះផងដែរ។

លោក វរសេនីយ៏ទោ ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ការចុះចែកសៀវភៅ គ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនេះ គឺបានធ្វើឡើងជាប់ជាប្រចាំ នៅទូទាំងខណ្ឌ បន្ទាប់ពីផលិតរួចរាល់តាមចំនួនជាក់ស្ដែង មិនថាផលិតបានតិចឬច្រើននោះទេ ឲ្យតែបានដល់ដៃ គឺចែកជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់តាមតម្រូវការហើយ។ ដោយឡែកនៅពេលនេះ លោកបានដឹកនាំក្រុមការងារ ចុះចែកបន្តទៀតនៅក្នុងសង្កាត់គងនយ ដែលក្នុងនោះមានសៀវភៅគ្រួសារ ចំនួន១០ក្បាល និងអត្តសញ្ញាណប័ណ្ណ ចំនួនជាង៥០ សន្លឹក ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ និងសម្រាប់ឲ្យពួកគាត់កទៅប្រើប្រាស់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ។ លោកអធិការ ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកអត្តសញ្ញាណប័ណ្ណនេះ ទៅប្រើប្រាស់តាមតម្រូវការ និង ក្នុងផ្លូវសុច្ចរិត ហើយក៏ត្រូវថែរក្សាវាឯឲ្យបានល្អ ទុកដាក់ឲ្យបានត្រឹមត្រូវ កុំឲ្យបាត់បង់ ឬខូចខាតឲ្យសោះ នាំមានផលវិបាកសម្រាប់ខ្លួនឯង ។

ម្យ៉ាងទៀតន្រសិនបើ ខូចខាតឬបាត់បង់ ដោយប្រការណាមួយនោះ ត្រូវតែឆាប់រាយការណ៏ជាបន្ទាន់ ដើម្បីធ្វថ្មីឬកុំឲ្យជនខិលខូចណាមួយ រើសបានយកទៅប្រប្រាស់ ក្នុងផ្លូវទុច្ចរិតនាំឲ្យយើងដែលជាម្ចាស់មានទុក្ខទោស។ លោកអធិការបានបន្តថា នៅពេលនោះបានសង្កេតឃើញមាន ក្រុមគ្រួសារដែលមានជីវភាពទីទ័លក្រ និងត្រូវបានទទួលការ ឧបត្ថម្ភពី សំណាក់រូបលោកនិងក្រុមការងារនាពេលនោះប្តីឈ្មោះ ជាង វណ្ណា អាយុ៥២ ឆ្នាំ និងប្រពន្ធឈ្មោះ ឡាន់ ចន្ថា អាយុ ៣៧ឆ្នាំ។

អ្នកទាំងពីរ មានកូនចំនួន០៤នាក់ នៅក្នុងបន្ទុកគ្រួសារ ព្រមទាំងមានប្អូនស្រីម្នាក់ដែលមានសតិមិនសូវគ្រប់ផង ដែលសព្វថ្ងៃរស់នៅក្នុងភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកក៏បានឧបត្ថម្ភ នូវអង្ករ១បាវទម្ងន់៥០គីឡូក្រាម, មីចំនួន២កេស, ត្រីខកំប៉ុងចំនួន៣យួរ និងថវិកាចំនួន២០មុឺនរៀល ដើម្បីជួលសម្រួល ដល់ការលំបាកសម្រាប់គ្រួសារមួយនេះ៕

11872305_10153513108267508_7760316066293043812_ophoto_2016-04-19_05-24-36

13221081_217881781932298_5934969670641291097_n 13240530_217881875265622_2126252182225133981_n 13241152_217881318599011_1203069191722900278_n 13254027_217881351932341_5174358888841405306_n} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

%d bloggers like this: